មេបញ្ជាការកងទ័ពឥណ្ឌា-ចិនជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខតានតឹងតាមព្រំដែន

ចែករំលែក៖

មេបញ្ជាការកម្លាំងទាហាន ឥណ្ឌានិងចិន នៅថ្ងៃទី៣១ខែកក្កដា បានជួបពិភាក្សាគ្នាក្រោយរយៈពេលជាង៣ខែ ស្តីពីការដកទាហានចេញពីតំបន់ព្រំដែនដែលមានវិវាទបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា។
ភាគីទាំងពីរបានពិភាក្សាដើម្បីបង្កើនល្បឿននៃការដកទាហានរាប់សិបពាន់នាក់ចេញពីតំបន់ព្រំដែនដែលមានវិវាទ បញ្ចប់ការប្រឈមមុខតានតឹងរយៈជាង ១៥ខែកន្លងមក។
អ្នកនាំពាក្យកម្លាំងទាហានឥណ្ឌា លោក Sudhir Chamoli បានឲ្យដឹងថា ជំនួបពិភាក្សាធ្វើឡើងនៅតំបន់ព្រំដែន ក្នុងទឹកដីរបស់ចិនស្ថិតនៅភាគខាងកើតតំបន់ Ladakh ប៉ុន្តែមិនបញ្ជាក់ពីរបៀវារៈនៃជំនួបពិភាក្សានោះឡើយ។ តាមគម្រោងភាគីទាំងពីរនឹងចេញសេចក្តីប្រកាសរួមក្រោយកិច្ចប្រជុំ នៅថ្ងៃទី ១ខែសីហានេះ។
កិច្ចពិភាក្សា ថ្នាក់មេបញ្ជាការ លើកទី១២ នាពេលនេះគឺជាលទ្ធផលនៃ ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងចិន នៅប្រទេស Tajikistan នាថ្ងៃទី១៥ខែកក្កដា កន្លងមក។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា S. Jaishankar បានបញ្ជាក់ថា ការជាប់គាំងផ្នែកយោធានៅព្រំដែនធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា។ លោក បានព្រមានថា រាល់ការផ្លាស់ប្តូរទម្រង់ណាមួយដោយឯកតោភាគីពីសំណាក់ភាគីចិនគឺជារឿងមិនអាចទទួលយកបានឡើយ ។
កាលពីខែកុម្ភៈឆ្នាំ២០២១កន្លងមក ភាគីទាំងពីរបានសម្រេចដកទាហានចេញពីតំបន់ Pangong Tso ។ ចំណុចសំខាន់នៃកិច្ចពិភាក្សានាពេលនេះ គឺរំសាយកម្លាំងទាហាននៅតំបន់ Hot Springs, Gogra និង Depsang ។
ជាមួយគ្នានេះដែរក្រសួងការបរទេសចិនក៏យល់ស្របទៅនឹងទស្សនរបស់ឥណ្ឌា ដោយបញ្ជាក់ថា ការជាប់គាំងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរគឺមិនមានផលប្រយោជន៍ទាំងសងខាង ហើយចិនចង់ដោះស្រាយបញ្ហាទាំងនោះតាមរយៈកិច្ចពិភាក្សា៕ ដោយ៖សាធី


តំបន់ព្រំដែនរវាងឥណ្ឌានិងចិន។ រូបភាព៖ ANI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print