លោក ឡុង ឌីម៉ង់ : សប្បាយនឹងបានឃើញកុមារខ្មែរកាត់កូរ៉េអានអក្សរខ្មែរ ស្គាល់ស្រៈនិងព្យញ្ជនៈខ្មែរ ស្គាល់ពីអត្ថន័យទង់ជាតិខ្មែរ និងចេះច្រៀងបទចម្រៀងខ្មែរ !

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ : ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, នៅក្នុងពិធីបិទវគ្គទី១ នៃការអប់រំភាសានិងសុជីវធម៌ខ្មែរ ជូនដល់កុមារខ្មែរកាត់កូរ៉េ ខ្ញុំពិតជាមានមោទនភាពដែលបានឃើញសមិទ្ធផលនេះលេចចេញជាផ្លែផ្កា ទោះបីជាមិនទាន់ទូលំទូលាយក៏ដោយ តែវាបានក្លាយជាចំណុចចាប់ផ្ដើមមួយរបស់ស្ថានទូតកម្ពុជា។

លោកឯកអគ្គរាជទូតបានលើកឡើងថា, ខ្ញុំសប្បាយនឹងបានឃើញកុមារខ្មែរកាត់កូរ៉េអានអក្សរខ្មែរ ស្គាល់ស្រៈនិងព្យញ្ជនៈខ្មែរ ស្គាល់ពីអត្ថន័យទង់ជាតិខ្មែរ និងចេះច្រៀងបទចម្រៀងខ្មែរ។

ឯកអគ្គរាជទូត ព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ សូមអរគុណដល់មជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុង Seongnam និងអរគុណជាពិសេសដល់និស្សិតខ្មែរ ២ រូបដែលបានស្ម័គ្រចិត្តបង្រៀនប្រកបដោយវិជ្ជាជីវៈនិងគរុកោសល្យគួរឲ្យកោតសរសើរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print