ប្លែកមែន! អតីតភរិយាលោកយឹម តាស្រង់ធ្វើខួបមេម៉ាយគម្រប់៥ឆ្នាំ ភ្ញៀវចូលរួមក៏មេម៉ាយៗដែរ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេស

ប៊ុក ក្រោយពីអតីតភរិយាអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះ លោក យឹម តាស្រង់ ស្រាប់តែបង្ហាញមុខក្នុងកម្មវិធីខួបកំណើតផ្គួបនឹងកម្មវិធីគម្រប់៥ឆ្នាំដែលក្លាយជាអ្នកមេម៉ាយនោះ។

បន្ទាប់ពីផ្តាច់ចំណងស្នេហាជាប្តីប្រពន្ធ លោក យឹម តាស្រង់ និងភរិយានៅតែបន្តទំនាក់ទំនងគ្នាជាធម្មតា ដោយទាំងកន្លងទៅក៏គេធ្លាប់ឮថាបែកគ្នាមែន ប៉ុន្តែលោកយឹម តាស្រង់នៅតែជួយចិញ្ចឹមផ្គត់ផ្គង់កូនៗទាំង៤នាក់ និងបញ្ជូនឲ្យទៅសិក្សានៅសាលាល្អៗថែមទៀតផង ខណៈដែលអ្នកនាង សុគន្ធ ក៏ត្រូវបានគេឃើញលេចមុខទាំងការងារមុខជំនួញលើវិស័យអនឡាញមួយចំនួន និងបានប្រែក្លាយខ្លួនឯងស្ទើរតែក្លាយជាមនុស្សថ្មីម្នាក់ ដែលទាំងការនិយាយស្តីក៏ប្រែជាក្លាហានជាងមុន ខណៈដែលការរៀបចំខ្លួនក៏កាន់តែឡូយឆាយមានទាំងការប្រកាសកែមួយតួខ្លួនថែមទៀតផង។ កាន់តែចាប់អារម្មណ៍គឺនាងក្លាយជាអ្នកមានទៀតផង ខណៈដែលអ្នកនាង សុគន្ធ ក៏ត្រូវបានគេឃើញលេចមុខទាំងការងារមុខជំនួញលើវិស័យអនឡាញមួយចំនួន និងបានប្រែក្លាយខ្លួនឯងស្ទើរតែក្លាយជាមនុស្សថ្មីម្នាក់ ដែលទាំងការនិយាយស្តីក៏ប្រែជាក្លាហានជាងមុន ។ កាន់តែចាប់អារម្មណ៍គឺនាងមានទាំងក្រុមអ្នកមេម៉ាយចាយរាងជាច្រើននាក់ ដែលអាចប្រឹក្សាយោបល់លើកទឹកចិត្តគ្នា និងចែករំលែកបទពិសោធន៍ជីវិតឲ្យគ្នាទៅវិញទៅមកថែមទៀតផង។ កាលពីថ្ងៃទី៣១ ខែកក្កដានេះ អ្នកនាងគុណ សុគន្ធ បានធ្វើឲ្យគេភ្ញាក់ផ្អើលសាជាថ្មីទៀតហើយក្រោយពីនាងបានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយតូចមួយដែលចូលរួមដោយមិត្តភក្កិក្នុងក្រុមបណ្តាញសង្គមរបស់នាងដែលសុទ្ធសឹងតែជាអ្នកមេម៉ាយៗនោះ។ មានការទម្លាយដែរថា ថ្ងៃខួបកំណើតរបស់នាងថ្ងៃទី៣១ ខែកក្កដានោះ ក៏ជាថ្ងៃដែលនាងបានលែងលះគ្នាជាផ្លូវការជាមួយអតីតស្វាមី លោក យឹម តាស្រង់ដែរ ហើយរហូតមកដល់ពេលនេះគឺមានរយៈពេល៥ឆ្នាំហើយដែរ ទើបមានអ្នកស្គាល់ និងគាំទ្រនាងរៀបចំខួបគម្រប់មេម៉ាយ៥ឆ្នាំភ្ជាប់ក្នុងថ្ងៃខួបកំណើតនេះតែម្តង។ នេះគឺជាករណីដ៏គួរឲ្យចាប់អារម្មណ៍ថ្មីបន្ថែមទៀតដែលកន្លងទៅក្រោយពីចែកផ្លូវគ្នាជាមួយអតីតស្វាមី គឺគេមិនដែលដឹងអំពីពេលវេលាពិតប្រាកដនៃចំណងស្នេហាប្រេះឆាដែលបន្សល់ទុកកូន៤នាក់នេះឡើយ។ ទើបតែមួយឆ្នាំចុងក្រោយនេះប៉ុណ្ណោះដែលអ្នកនាង សុគន្ធ បានចេញមុខដ៏គួរឲ្យភ្ញាក់ផ្អើលលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok រហូតមានទាំងអ្នកគាំទ្រ និងសមាជិកក្រុមអ្នកមេម៉ាយជាច្រើន ដែលតែងចូលចិត្តនាងបង្ហោះសារ និងរៀបរាប់លើកទឹកចិត្តអំពីជីវិតគូនិងប្រឹងប្រែងតស៊ូក្នុងឈ្មោះជាអ្នកមេម៉ាយនោះ។

គេនៅមិនទាន់ដឹងនៅឡើយទេថាតើកម្មវិធីនេះត្រូវរៀបចំធ្វើនៅទីណានោះឡើយ ប៉ុន្តែក្រៅពីការជួបជុំគ្នាតិចតួចនេះគេក៏បានឃើញនាងនិងសមាជិកក្រុមក៏បានរួមគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃនៅក្នុងវត្តមួយផងដែរ។ ប៉ុន្តែនេះគឺជាករណីចម្លែកអារម្មណ៍ផងដែរក្រោយពីក្រុម ឬ Team មេម៉ាយ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតភរិយាអ្នកនិពន្ធនេះ បានរួមគ្នាធ្វើកម្មវីធីទ្រង់ទ្រាយតូចមួយ ដោយមានទាំងកូនក្រុមរបស់នាង បានទាំងរៀបចំនំដើម្បីពញ្ញាក់អារម្មណ៍ធ្វើឲ្យនាងភ្ញាក់ផ្អើលមិនតិចនោះទេ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print