កម្លាំងចម្រុះចុះល្បាតនិងពង្រាយ​កម្លាំង​ប្រចាំការ​តាម​គោលដៅ​ ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចេញ-ចូល​តាមព្រំដែនខុសច្បាប់

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ ជារៀងរាល់ថ្ងៃ កម្លាំង​ប៉ុស្តិ៍​ព្រំដែន​ទាំង​៦​ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ សហការ​ជាមួយ​កម្លាំងយោធា​ បានចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​_​ថៃ​ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍​គ្រប់គ្រង​ និង​ដាក់​ពង្រាយ​កម្លាំង​ប្រចាំការ​តាម​គោលដៅ​តូចៗ​ចំនួន​៥០​គោលដៅ​ ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចេញ​_​ចូល​តាមច្រករបៀងខុសច្បាប់។​

សមត្ថកិច្ចឈរជើងនៅទីនោះបានឲ្យដឹងថា​ការ​ដាក់​កម្លាំង​ពង្រាយកម្លាំង​ប្រចាំការ​តាម​គោលដៅ​តូចៗ​ចំនួន​៥០​គោលដៅ​នេះ​ បាន​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២១​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​។
ប្រតិបត្តិការនេះបានធ្វើជាប់​ជា​ប្រចាំ ប្រយោជន៍ ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ ចេញ​-​ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ។ ជាមួយនេះក៏ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក​វរសេនីយ៍​ ឯក​ ពៅ​ ថា​វុ​ធ​ ស្នងការ​រង​ទទួល​ការងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ និងលោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​។
ជាលទ្ធផលកម្លាំងចម្រុះបានដើរល្បាតទប់ស្កាត់បានករណីឆ្លងដែនខុសច្បាប់យ៉ាងល្អប្រសើរ ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print