ខេត្តបាត់ដំបង ៖ ជារៀងរាល់ថ្ងៃ កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងដាក់ពង្រាយកម្លាំងប្រចាំការតាមគោលដៅតូចៗចំនួន៥០គោលដៅ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋចេញ_ចូលតាមច្រករបៀងខុសច្បាប់។
សមត្ថកិច្ចឈរជើងនៅទីនោះបានឲ្យដឹងថាការដាក់កម្លាំងពង្រាយកម្លាំងប្រចាំការតាមគោលដៅតូចៗចំនួន៥០គោលដៅនេះ បានធ្វើឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង។
ប្រតិបត្តិការនេះបានធ្វើជាប់ជាប្រចាំ ប្រយោជន៍ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ជាមួយនេះក៏ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ និងលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។
ជាលទ្ធផលកម្លាំងចម្រុះបានដើរល្បាតទប់ស្កាត់បានករណីឆ្លងដែនខុសច្បាប់យ៉ាងល្អប្រសើរ ៕