ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសធម៌ ជាថ្នាំបុរាណចិន ចំនួន១០,០០០ប្រអប់ ពីក្រុមហ៊ុនជីបម៉ុង
ដើម្បីចូលរួមព្យាបាល ទប់ស្កាត់ការរីករាលដាល នៃមេរោគ កូរីដ-១៩ (Covid-19) ខណៈជំងឺនេះបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំង ពិសេសវីរុសបំប្លែងថ្មីដែលតា DElTA ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន ជីបម៉ុង។
លោក កើត ឆែ បានមានប្រសាសន៍ថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវដែលបានឧបត្ថម្ភថ្នាំបុរាណចិន ចំនួន ១០,០០០ប្រអប់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូរីដ-១៩ Covid-19 ។
លោកអភិបាលរងថា ៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕ . សំរិត
រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយក្រុមហ៊ុនឯកជន ក្នុងស្រុកជាថ្នាំបុរាណចិន ១ម៉ឺនប្រអប់ ដើម្បីចូលរួមព្យាបាលទប់ស្កាត់ការរីករាលដាលមេរោគ កូរីដ-១៩
...