មន្ទីរពាណិជ្ជកម្មថៃ TCC បានប៉ាន់ប្រមាណថា ការអូសបន្លាយពេលវេលាបិទខ្ទប់ និងការពង្រីកតំបន់បិទខ្ពស់ ឡើងដល់ ២៩ ក្នុងចំណោម៧៧ខេត្តក្រុងទូទាំងប្រទេស បង្កឲ្យខាងបង់សេដ្ឋកិច្ច យ៉ាងតិចពី ៣០០-៤០០ពាន់លានបាត(ប្រមាណ១២លានដុល្លារអាមេរិក) ។
រដ្ឋាភិបាលថៃ នៅថ្ងៃទី១ខែសីហា បានសម្រេចពន្យាពេលអាសន្នដែលបានអនុម័តតាំងពីថ្ងៃទី១២ខែកក្កដា បន្ថែមរយៈពេល២សប្តាហ៍។ ទន្ទឹមនឹងនោះក៏បានដាក់បន្ថែម១៦ខេត្តក្នុងបញ្ជីតំបន់ក្រហមចាស់ (ស្ថិតនៅក្នុងការគ្រប់គ្រងតឹងតែងបំផុត)ដើម្បីទប់ស្កាត់កូវីដ១៩។
លោក Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង កូវីដ១៩( CCSA)បានបញ្ជាក់ថា ចាប់តាំងពី ម៉ោង៩យប់ដល់ម៉ោង៤ភ្លឺ ក្នុងទីក្រុងបាងកកនិង ២៨ខេត្តក្រុង ក្នុងរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃទី ៣ខែសីហាឆ្នាំ ២០២១ ។
តាមការបញ្ជាក់របស់ CCSA នៅថ្ងៃទី១៨ខែសីហាក្រុមជំនាញនឹងវាយតម្លៃជាថ្មី ហើយអាចអូសបន្លាយរហូតដល់ថ្ងៃទី៣១ខែសីហា ប្រសិនបើស្ថានភាពនៅតែមិនល្អប្រសើរឡើងវិញ ។ ដូច្នេះចាប់ពីថ្ងៃទី ៣ខែសីហានេះ តំបន់ក្រហមចាស់ ជាតំបន់គ្រប់គ្រងតឹងតែងបំផុតនៅក្នុងប្រទេសថៃ ប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
ការខាតបង់ដោយសារតែបិទខ្ទប់ខេត្តក្រុមចំនួន ២៩ ដែលជាតំបន់ក្រហមចាស់ធ្វើឲ្យប្រទេសនេះខាតបង់ប្រាក់ ប្រមាណ ពី៣០០-៤០០ពាន់លានបាតក្នុងមួយខែ។ តំបន់ក្រហមចាស់ គឺជាតំបន់សេដ្ឋកិច្ចសំខាន់របស់ថៃ ដោយមានវិស័យឧស្សាកម្ម ដូចជាខេត្ត Nakhon Ratchasima, Rayong, Saraburiនិង Samut Songkram។
នៅថ្ងៃទី២ខែសីហានេះ ថៃរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៧៩៧០ករណី និងស្លាប់ ១៧៨នាក់ ។ សរុបអ្នកឆ្លងនៅក្នុងប្រទេសនេះ កើនឡើងដល់ជាង៦០៤ពាន់កាន់ និងស្លាប់ ជាង៥១០០នាក់៕ ដោយ៖ធីរីណា