អគ្គិសនីកម្ពុជា​! ជូនដំណឹង​ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ នៅខណ្ឌចំនួនពីរ​ ដោយសារអេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី

ចែករំលែក៖

ភ្នំពេញ​៖ បេី​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F17) មូលហេតុដោយសារមានអេស្កាវ៉ាទ័រ កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ (១)ផ្លូវលេខ២០០៤ ភូមិត្រពាំងឈូក ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (២) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន​ក្រុមការងារបច្ចេកទេស​ បានធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង១៤:៥៩នាទីរសៀល។

ជាមួយគ្នានេះ​ អគ្គិសនីកម្ពុជា​ សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print