អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ ចេញសេចក្តីសម្រេចកំណត់ភូមិចំនួន នៅសង្កាត់អូរស្មាច់​ ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ”

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ បេី​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ​ នៅយប់ថ្ងៃអង្គារ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា​ អាជ្ញាធរខេត្ត​ បានចេញសេចក្ដីសម្រេចស្ដីពីការកំណត់ភូមិអូរស្មាច់ ភូមិរួតចំប៉ី ភូមិអភិវឌ្ឍន៍ ភូមិគិរីមង្គល ភូមិដើមជ្រៃ និងភូមិ ចំការចេក នៃសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជា “តំបន់ក្រហម”ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះ​ អាជ្ញាធរ​ខេត្ត​ ក៏បានចេញសេចក្តីសម្រេចកំណត់ភូមិអូខ្លាឃ្មុំ និងភូមិស្រះទឹក នៃសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជា “តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តឧត្តរមានជ័យផងដែរ។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។

គួរជម្រាបថា​ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ​ទី០៣​ សីហា​នេះដែរ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧៩ ករណី បន្ថែមទៀត។ ដោយគិតត្រឹមម៉ោង១៧​ និង៣០នាទី ថ្ងៃទី​​ ០៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥.០៣២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៥២៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥០៣ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩៨៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ៤.០៣៦ នាក់ និងស្លាប់ចំនួន ០៩នាក់៕ដោយ​៖សហការី​

សូម​អាន​ព័ត៌មាន​លម្អិត​នៅក្នុងលិខិតរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print