ក្លិប Inter Milan បានច្រានចោលការដេញថ្លៃ៨៥លានផោនរបស់ក្រុមតោខៀវ Chelsea សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងការផ្ទេរទៅកាន់ទឹកដីអង់គ្លេសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។
Lukaku មានវ័យ២៨ឆ្នាំគឺជាគោលដៅក្រុមរបស់ Chelsea ក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីក្លិប Borussia Dortmund បានច្រានចោលការលក់ខ្សែប្រយុទ្ធ Haaland នៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពីក្រុមតោខៀវ។ ចំណែកក្លិប Inter Milan កំពុងចង់បានហិរញ្ញវត្ថុបន្ថែមដើម្បីរក្សាខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ។
Lukaku ដែលជាអតីតកីឡាកររបស់ក្រុមតោខៀវ Chelsea គឺជាតួអង្គសំខាន់មួយកាលពីរដូវកាលមុនខណៈដែលក្រុម Inter Milan បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១០ ។ ជាមួយគ្នានេះ Chelsea មានឆន្ទៈក្នុងការបញ្ចូលខ្សែការពារអេស្ប៉ាញ Marcos Alonso នៅក្នុងកិច្ចព្រមព្រៀងនេះ។
វានៅតែត្រូវរង់ចាំមើលថាតើអ្នកឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នឹងផ្តល់ជូនខ្ពស់ជាងនេះបើទោះបីជា Inter Milan ជឿជាក់ថាពួកគេមានសមត្ថភាពទប់ទល់ រក្សាកីឡាករនេះបានក៏ដោយ ហើយ Lukaku ធ្លាប់និយាយអំពីបំណងរបស់គាត់ក្នុងការស្នាក់នៅក្លិបនេះបន្តទៀត។
Lukaku លេងបាន១៥ ដងក្នុងកំឡុងពេល ៣ រដូវកាលនៅ Chelsea ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៤ ប៉ុន្តែត្រូវបានលក់ទៅឱ្យក្លិប Everton បន្ទាប់ពីរដូវកាលបន្ទាប់ក្នុងលក្ខខណ្ឌខ្ចីជើង។
គាត់បានមកចូលរួមជាមួយក្លិបវិញនៅឆ្នាំ២០១៧ ប៉ុន្តែផ្ទុយទៅវិញគាត់បានជ្រើសរើសភ្ជាប់ទំនាក់ទំនងជាមួយលោក Jose Mourinho នៅក្លិប Manchester United ក្នុងតម្លៃ៧៥លានផោន។ Lukaku រកបាន ៤២ គ្រាប់ក្នុង៩៦ប្រកួតសម្រាប់ Man United ប៉ុន្តែបានចាកចេញទៅ Inter Milan នៅឆ្នាំ២០១៩ ក្នុងតម្លៃកំណត់ត្រាក្លិប៨០លានអឺរ៉ូ (៧៤លានផោន) លើកិច្ចសន្យា៥ឆ្នាំ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)