បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាង ឆ លីហ៊ាង លក់ទូរស័ព្ទដៃគិតចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩

ចែករំលែក៖

ខេត្តស្វាយរៀង: នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាង លក់ទូរស័ព្ទដៃ ឆ លីហ៊ាង សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ព្រោះមានអ្នកជំងឺកូវីត១៩ ធ្លាប់ចូលហាងមួយនេះ។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយបុរសឈ្មោះ សូ ស៊ិនហាក់ អាយុ ៥៨ឆ្នាំ មុខរបរនិវត្តន៍ជន រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងទីតាំងចំណុចហាងលក់ទូរស័ព្ទដៃ ឆ លីហ៊ាង គិតចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់-ក ដកដង្ហើមខ្លីៗ ឬសង្ស័យថាខ្លួនមានវិជ្ជមាន សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

...

ដោយ៖ Yim Sothan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print