សម្តេចក្រឡាហោម ស ខេង ចេញសេចក្ដីជូនដំណឹងអនុញ្ញាតឲ្យបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជា តែត្រូវស្នើសុំចុះបញ្ជីតាមច្បាប់ស្ដីពីគណបក្សនយោបាយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សសំឡេងសហគមន៍កម្ពុជា ដែលសរសេរជាអក្សរកាត់ថា “គ.ស.ស.ក”។

គណបក្សនេះ មានទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសំឡេងសហគមន៍កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print