ភ្នំពេញ៖ រថយន្តឃ្លុបមួយគ្រឿងត្រូវម្ចាស់បេីកបរក្នុងល្បឿនលឿន ហើយខណៈមកដល់ចំណុចមានផ្លូវឆ្លងកាត់ក៏ទាញចង្កូតគេចពីរថយន្តឆ្លងផ្លូវមកខាងឆ្វេងដៃជ្រុលឡេីងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដេីមរងការខូចខាត តែសំណាងដែរមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលវត្តជន្លង់ម្លូ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-4183 បើកតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដែលជាកន្លែងមានផ្លូវឆ្លងកាត់ក៏មានរថយន្តកំពុងបេីកឆ្លងផ្លូវចូលទៅផ្លូវបេតុង ភ្លាមនោះរថយន្តហុីយ៉ាន់ដាយចាប់ហ្វ្រ័ងមិនជាប់ក៏ទាញចង្កូតគេចមកខាងឆ្វេងដៃជ្រុលឡេីងលើសួនច្បារពុះចែកទ្រូងផ្លូវនិងបុកបង្គោលស្លាកសញ្ញាអស់មួយដេីមរងការខូចខាត។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តគេចខ្លូនបាត់ ហើយបន្តិចក្រោយមកមានសមត្ថកិច្ចមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ