ខេត្តកំពង់ធំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃព្រហស្បតិ៍ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បាបញ្ជាក់ពីការរកឃើញមនុស្សចំនួន ៥១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី០៤ ខែសីហាម្សិលមិញនេះ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីរកឃេីញអ្នកឆ្លងថ្មីៗ ក៏មានអ្នកជំងឺជាសះស្បើយចំនួន ១៤នាក់ និងស្លាប់ ០៤នាក់ទៀត។
រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។
ដោយឡែកក្នុងករីណចេញរោគសញ្ញាដូចជា៖ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ៖សហការី
សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ នៅខាងក្រោមនេះ៖