អភិបាល​ខេត្ត​ព្រៃវែង​ បើកសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ៥៦៥នាក់ ក្នុងស្រុកស្វាយអន្ទរ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដល់សិស្សថ្នាក់ទី១២ ចំនួន ៥៦៥នាក់ ក្នុងស្រុកស្វាយអន្ទរ និងបើកវគ្គសិក្ខាសាលាដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង តាមប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។

សូមបញ្ជាក់ផងដែរថា ការសម្រេចចិត្តរបស់សិស្សក្នុងការជ្រើសរើសមុខវិជ្ជា ឬសិក្សាជំនាញ គឺជាតម្រូវការការងារចាំបាច់ ដែលកម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ចំណេះដឹង ជាពិសេស ការស្វែងយល់អំពីអាហារូបករណ៍ និងកត្តារួមផ្សំផ្សេងៗ ជាបទពិសោធន៍ជូនដល់សិស្ស ដែលទើបបញ្ចប់ការប្រឡង សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប ដើម្បីរៀបចំដំណើរជីវិតអោយបានត្រឹមត្រូវ ឈានទៅឱកាសការងាររបស់សិស្សតាមទេពកោសល្យ និងទីផ្សារការងារកំពុងត្រូវការនាពេលបច្ចុប្បន្ន។

ជាថ្មីម្តងទៀត លោកអភិបាលខេត្ត​ ក៏សូមជូនពរឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែវ សួនសុភី ព្រមទាំង​ឯកឧត្ដម​ លោកជំទាវ​ថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវកូវីដ-១៩៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print