ភ្នំពេញ ៖ ទីតាំងហាងយីហោ(ផ្ទះផាតធី)មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានលួចលាក់បើកKTVទទួលភ្ញៀវចូលផឹកសុីបំពានទៅបម្រាមគោចរ និងវិធានការរដ្ឋបាលរាជធានីភ្នំពេញ នាវេលាម៉ោង៩-០០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ត្រូវបានកម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល នៃគណ:អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះបង្ក្រាប និងបិទ ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រី១៣ (ប្រុស៦នាក់ )។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា ហាងយីហោ(ផ្ទះផាតធី) បានលួចបើកKTVឲ្យភ្ញៀវចូលផឹកស៊ីបំពានបម្រាមគោចរ នឹងវិធានការរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩សព្វថ្ងៃ ។
ក្រោយពីការឃាត់ខ្លូនមនុស្សប្រុសស្រីទាំង១៣នាក់ខាងលេីនោះ កម្លាំងសមត្ថកិច្ចនិងមន្ត្រីសុខាភិបាលបានយកសំណាកពិនិត្យរកមើលជម្ងឺកូវីដ១៩ដោយអវិជ្ជមានទាំងអស់គ្នា។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ