ព្រហេីនមែន!!​ កម្លាំងចម្រុះខណ្ឌទួលគោក​ ចុះបង្ក្រាបនិងបិទហាង(ផ្ទះផាតធី)ដែលលួចលាក់បើកKTVបំពានបម្រាមគោចរ​ និងឃាត់ខ្លួនបានមនុស្សប្រុសស្រី១៣នាក់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ទីតាំងហាងយីហោ(ផ្ទះផាតធី)មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ បានលួចលាក់បើកKTVទទួលភ្ញៀវចូលផឹកសុីបំពានទៅបម្រាមគោចរ​ និងវិធានការរដ្ឋបាល​រាជធានីភ្នំពេញ នាវេលាម៉ោង៩-០០នាទីយប់​ ថ្ងៃទី៥​ ខែសីហា​ ឆ្នាំ​២០២១​ ត្រូវបានកម្លាំងចម្រុះ​ នៃគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក​ ឯក ឃុនដឿន អភិបាល​ នៃគណ:អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងចុះបង្ក្រាប​ និងបិទ​ ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រី១៣ (ប្រុស៦នាក់​ )។

​ ​ លោក​ ឯក ឃុនដឿន​ អភិបាលខណ្ឌទួលគោក​ បានបញ្ជាក់ឲ្យដឹងថា ហាងយីហោ(ផ្ទះផាតធី) បានលួចបើកKTVឲ្យភ្ញៀវចូលផឹកស៊ីបំពានបម្រាមគោចរ​ នឹងវិធានការរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩​សព្វថ្ងៃ​ ។

​ ក្រោយពីការឃាត់ខ្លូនមនុស្សប្រុសស្រីទាំង១៣នាក់ខាងលេីនោះ​ កម្លាំងសមត្ថកិច្ចនិងមន្ត្រីសុខាភិបាលបានយកសំណាកពិនិត្យរកមើលជម្ងឺកូវីដ១៩ដោយអវិជ្ជមានទាំងអស់គ្នា។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ដើម្បីចាត់ការបន្តតាមច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print