ក្នុងសន្និសីទកាសែតមួយនៅកំពង់ផែ Everglades ក្នុងទីក្រុង Florida មេបញ្ជាការកងកម្លាំងការពារដែនសមុទ្រអាមេរិក លោក Steve Poulin បានបញ្ជាក់ថា ចំនួនគ្រឿងញៀនដែលរឹបអូសបាន មានកូកាអុីនចំនួន២៧តោន កញ្ឆា៦៥០តោន មានតម្លៃសរុប១,៤ពាន់លានដុល្លារ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត មេបញ្ជាការកម្លាំងការពារដែនសមុទ្រ លោក Steve Poulin បានបញ្ជាក់ថា គ្រឿងញៀនដែលរឹបអូសបានមានចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ គឺមានរហូតដល់ទៅ២៧តោនកូកាអុីន ។ យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់កម្លាំងការពារដែនសមុទ្រអាមេរិក ដោយមានកិច្ចសហប្រតិបត្តិការជាមួយកម្លាំងទាហានជើងទឹកកាណាដា ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀននៅតំបន់សមុទ្រ។ តាមការលើកឡើងរបស់មន្ត្រីការពារដែនសមុទ្រអាមេរិក ការចាប់បានគ្រឿងញៀនជាទ្រង់ទ្រាយធំនេះអាចធ្វើឲ្យក្រុមជួញដូរគ្រឿងញៀន បាត់បង់ទំនិញយ៉ាងច្រើន ធ្វើឲ្យពួកគេរាងចាលឈប់ប្រថុយជួញដូរគ្រឿងញៀនឆ្លងដែនចូលទឹកដីអាមេរិក៕ដោយ៖ធីរីណា
ប្រភព៖AP.