ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀនិងឡូតូ) ២លើក ឃាត់ខ្លួនមនុស្ស៨នាក់ យកទៅអប់រំ។
សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបលើកទី១ នៅភូមិទួលព្រំ២ ឃុំ កកោះ ស្រុកមោងឫស្សី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះសហការជាមួយកម្លាំងប្រជាការពារឃុំ ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (បៀ) ០១កន្លែង ឃាត់ខ្លួនមនុស្សបានចំនួន ០២នាក់ ១-ឈ្មោះ ឡូយ លឿត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ២-ឈ្មោះ រ៉ែន រឿន ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ។ វត្ថុតាងដកហូតរួមមាន ៖ បៀរចំនួន ០១ហ៊ូ និងកម្រាលចំនួន ០១ ។
ចំណែក ការបង្ក្រាបលើកទី២ នៅចំណុចភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ០១កន្លែង ឃាត់ខ្លួនអ្នកលេងចំនួន ០៦នាក់ ១-ឈ្មោះ សូង ចន្តា ភេទស្រី អាយុ ៣៤ឆ្នាំ (ម្ចាស់ផ្ទះ) ២-ឈ្មោះ សូង ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ ៣-ឈ្មោះ អុក ចាន់រ៉ា ភេទស្រី អាយុ ២៦ឆ្នាំ ៤- ឈ្មោះ អុក ចាន់រី ភេទស្រី អាយុ ៣២ឆ្នាំ ៥-ឈ្មោះ ថូ រុន ភេទស្រី អាយុ ៦២ឆ្នាំ ៦-ឈ្មោះ រិន ស្រីម៉ៅ ភេទស្រី អាយុ ២៩ឆ្នាំ អ្នកទាំង៦រស់នៅភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី។ សមត្ថកិច្ចបានដកហូត កាតុងឡូតូចំនួន ១១កាតុង គ្រាប់ឡូតូចំនួន ៩៩គ្រាប់ ។
ករណីនេះ នគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងបានធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលតម្រូវឲ្យរក្សាគម្លាត១.៥០ម៉ែត្រ មិនគួរណាមកពពាក់ពពូនលេងបៀនិងឡូតូបែបនេះទេ។
បន្ទាប់មកទើបសមត្ថកិច្ចឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ៕