ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នារីអូតេសម្នាក់ពីខណ្ឌពោធិសែនជ័យមកជាប់់អន្ទាក់សមត្ថខណ្ឌសែនសុខ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលលើនេះបានធ្វើឡើងនៅវេលាម៉ោង០០ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវណតប្រ៊ីត មុខអាសុីអាគ្នេយ៍ ភូមិស្លែងរលើង សង្លាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១ឈ្មោះ មាស សុក្រ័ភ ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រកដ ស្នាក់នៅប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ទី២ឈ្មោះ អ៊ុក ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី៣ឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ ចំណែកនារីរងគ្រោះមានឈ្មោះ អុឹម ចិននី អាយុ២៦ឆ្នាំ មុខរបរ អូតេសក្រុមហ៊ុនកម្ពុជាកូអ៊ែរ ស្នាក់នៅផ្ទះលេខ៥៨ផ្លូវ៦៧ សង្កាត់ផ្សាថ្មី២ ខណ្ឌដូនពេញ។
តាមការរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានចេញពីធ្វើការដោយជិះម៉ូតូ១គ្រឿងម៉ាកស្កូប់ពី ពណ៌ខៀវ-ស ពាក់ស្លាកលេខភ្នំពេញ1AZ-3000 ចេញពីព្រលាន្តយន្តហោះអន្តរជាតិពោធិចិនតុងក្នុងទិសដៅពីខិចទៅកើតលុះមកដល់ចំណុចមុខផ្សារពោធិចិនតុងក៏មានក្រុមជនសង្ស័យ១ក្រុមមានគ្នា៣នាក់បានជិះម៉ូតូ២គ្រឿង គឺ១គ្រឿង ម៉ាកស៊ុយសុីគីឡែត ពណ៍ស ពាក់ស្លាកលេខ 1BY- 6985 ជិះម្នាក់ឯងនិង១គ្រឿងទៀតម៉ាកR1S ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ ហើយជនសង្ស័យដែលជិះពីក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយដែលនាងដាក់លើផ្លៅបានហើយក៏នាំគ្នាជិះរត់គេចខ្លួនហើយនាងក៍បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប ពេលនោះសមត្ថកិច្ចប៉ុស្តិ៍កាកាបបានហៅតាមវិទ្យុទាក់ទងឲ្យកម្លាំងសមត្ថកិច្ចជួយស្ទាក់ ពេលនោះក្រុមជនសង្ស័យបានជិះមកដល់ចំណុចមុខស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ក៏ជួបនិងកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខក៍ឃាត់ខ្លួនធ្វើការត្រួតពិនិត្យក៍ឃើញមានកាបូបស្ពាយដែលដូចភិនភាគដែលនារីរងគ្រោះបានបាត់ទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា។ ហើយសមត្ថកិិច្ចបានទាក់ទងហៅនារីរងគ្រោះមកមើលពេលនារីនោះមកដល់បានប្រាប់សមត្ថកិច្ចថាពួកគេនឹងហើយជាអ្នកឆក់កាបូបរបស់នាង។
សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងកាបូបនារីរងគ្រោះមានសម្ភារដកហូត៖ កាបូបស្ពាយពណ៍ខ្មៅ ១, ទូរសព្ទ័អាយហ្វូន៦ផ្លាស់ ១, លិខិតឆ្លងដែន ២, អាយផេត ១, ឯកសាហោះហើរ ១, កាតការងារ ១, អត្តសញ្ញាណបណ្ណ័ ១, លុយ៥០ដុល្លារ បានប្រគល់ឲ្យទៅនារីរងគ្រោះវិញហើយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបាននាំមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ តុង សីហា