ខេត្ដសៀមរាប៖ កម្លាំងសមត្ថកិច្ច ខេត្ដសៀមរាបកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ បានចុះបង្ក្រាប ទីតាំងលួចនាំមាន់ខូចគុណភាពពីប្រទេសថៃស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្ល ក្រាម ខេត្ដសៀមរាប រឹបអូសបានចំនួន ជាង២តោន ។
មន្ដ្រីនគរបាលជាតិបានឱ្យដឹងថា ឆ្អឹង មាន់ខូចគុណភាពនាំពីប្រទេសថៃដែល សមត្ថកិច្ចបានរកឃើញនេះមានឆ្អឹង មាន់ចំនួន២៤០ថង់ស្មើនឹង២តោន៤៥៧គីឡូក្រាម ។
...
មន្ដ្រីដដែលបានឱ្យដឹងទៀតថា ម្ចាស់ ទីតាំងដែលនាំចូលនូវគ្រោងឆ្អឹងមាន់ ខូចគុណភាពនេះមាន ឈ្មោះ លុយ តាំង ឈយ ភេទប្រុស អាយុ៤៣ឆ្នាំ ជាជន ជាតិខ្មែរ រស់នៅភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុង-ខេត្ដសៀមរាប ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ សៀមរាបឃាត់ខ្លួនប្រគល់ឱ្យមន្ដ្រីកាំកុងត្រូលខេត្ដ ដើម្បីចាត់ការបន្ដទៀតតាម នីតិវិធី ៕ សហការី