​រថយន្ដ​ដឹក​ដី​៤​ក្រុមហ៊ុន​នៅ​សិរី​សោភ័ណ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​

ចែករំលែក៖

2(74) copy

​ខេត្ដបន្ទាយមានជ័យ​៖​ ប្រជាពលរដ្ឋ​ ជា​ច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​កង​វ៉ា​ និង​ ភូមិ​ពង្រ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោ​ ភ័​ណ​បាន​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ដែល​ បង្ក​ឡើង​ដោយ​ក្រុម​រថយន្ដ​ដឹក​ដី​ជា​ ច្រើន​គ្រឿង​បើក​ចរាចរ​កាត់​លឿនៗ​ និង​ ហុយ​ដី​ពេញ​ភូមិ​ ។​

​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ថា​ក្នុង​មួយ​ ថ្ងៃៗ​មាន​រថយន្ដ​ដឹក​ដី​រាប់​សិប​គ្រឿង​ បើកបរ​គ្មាន​គោរព​ច្បាប់​គ្មាន​យោគ​ យល់​អ្វី​សោះ​ ពេល​ខ្លះ​ឃើញ​មាន​ក្មេងៗ​ ដើរ​តាម​ចិញ្ចើម​តៃកុង​ទាំងនោះ​មិន​ បន្ថយល្បឿន​ទេ​ មាន​តែ​គិត​ម្យ៉ាង​គឺ​ បើ​ បើក​បុក​នឹង​ស្លាប់​ ។​ ពលរដ្ឋ​បន្ដ​ថា​ បញ្ហា​ មួយទៀត​គឺ​សត្វ​មាន់​ ទា​ គោ​ ជ្រូក​របស់​ ពួក​គាត់​តែង​ត្រូវ​បាន​រថយន្ដ​ទាំងនោះ​ កិន​ងាប់​ជា​ញឹកញាប់​ស្ទើរតែ​អស់​ទៅ​ ហើយ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​បើ​តាម​ប្រភព​ព័​ត៌​ មានបាន​ឱ្យ​ដឹង​ថា​ ទីតាំង​ជីក​អាចម៍ដី​ ទាំងនោះ​មាន​ចំនួន​៤​ក្រុមហ៊ុន​ ទី​១-​ក្រុមហ៊ុន​ភ្ល​ន់​ហុង​ ជា​កូនលោក​ ភ្ល​ន់​ តារា​ ជា​មេបញ្ជាការ​សឹង​រង​ខេត្ដ​ ,​ ទី​២-​ ក្រុមហ៊ុន​ ឡា​ច​ ហុ​ក​,​ ទី​៣-​ក្រុមហ៊ុន​ញាំ​ សា​វន​ និង​ទី​៤-​ក្រុមហ៊ុន​ ទុ​យ​ វី​ន​ ។​

...

​លោក​ សុត​ វ​ឌ្ឍ​នា​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ដ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ លោក​ទទួលស្គាល់​ពិតជា​មាន​ក្រុម​ ហ៊ុន​ចំនួន​៤​ និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ និង​កំពុង​រត់ការ​ ទៅ​សាលាខេត្ដ​ផង​ដែរ​ ហើយ​ខាង​មន្ទីរ​ យើង​ក៏​ព្រមាន​និង​បញ្ឈប់​ផង​ដែរ​ ។​ លោក​ ថា​ ខាង​មន្ទីរ​បាន​ណែនាំ​អប់រំ​ដល់​តៃកុង​ រថយន្ដ​ឱ្យ​បើកបរ​យឺតៗ​ ។​

​សូម​បញ្ជាក់​ថា​ កន្លង​មក​អាជ្ញាធរ​ ខេត្ដបន្ទាយមានជ័យ​មិន​អនុញ្ញាត​ឱ្យ​ មានការ​កាយ​ដី​ភ្នំ​ និង​កំណត់​យក​លុយ​ពី​ ក្រុម​រថយន្ដ​ដឹក​ដី​នោះ​ទេ​ ប៉ុន្ដែ​ការ​ហាម​ មិន​ឱ្យ​កាយ​ដី​ភ្នំ​នៅ​តែ​មិនឃើញ​មាន​ ប្រសិទ្ធភាព​ដោយ​បច្ចុប្បន្ន​នៅ​តែ​កើត​ មាន​ដដែល​ ៕​ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print