ខេត្ដបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ជាច្រើនគ្រួសាររស់នៅក្នុងភូមិកងវ៉ា និង ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណបានត្អូញត្អែរពីផលប៉ះពាល់ដែល បង្កឡើងដោយក្រុមរថយន្ដដឹកដីជា ច្រើនគ្រឿងបើកចរាចរកាត់លឿនៗ និង ហុយដីពេញភូមិ ។
ប្រជាពលរដ្ឋបានរៀបរាប់ថាក្នុងមួយ ថ្ងៃៗមានរថយន្ដដឹកដីរាប់សិបគ្រឿង បើកបរគ្មានគោរពច្បាប់គ្មានយោគ យល់អ្វីសោះ ពេលខ្លះឃើញមានក្មេងៗ ដើរតាមចិញ្ចើមតៃកុងទាំងនោះមិន បន្ថយល្បឿនទេ មានតែគិតម្យ៉ាងគឺ បើ បើកបុកនឹងស្លាប់ ។ ពលរដ្ឋបន្ដថា បញ្ហា មួយទៀតគឺសត្វមាន់ ទា គោ ជ្រូករបស់ ពួកគាត់តែងត្រូវបានរថយន្ដទាំងនោះ កិនងាប់ជាញឹកញាប់ស្ទើរតែអស់ទៅ ហើយ ។
ជាមួយគ្នានេះដែរបើតាមប្រភពព័ត៌ មានបានឱ្យដឹងថា ទីតាំងជីកអាចម៍ដី ទាំងនោះមានចំនួន៤ក្រុមហ៊ុន ទី១-ក្រុមហ៊ុនភ្លន់ហុង ជាកូនលោក ភ្លន់ តារា ជាមេបញ្ជាការសឹងរងខេត្ដ , ទី២- ក្រុមហ៊ុន ឡាច ហុក, ទី៣-ក្រុមហ៊ុនញាំ សាវន និងទី៤-ក្រុមហ៊ុន ទុយ វីន ។
សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរ ខេត្ដបន្ទាយមានជ័យមិនអនុញ្ញាតឱ្យ មានការកាយដីភ្នំ និងកំណត់យកលុយពី ក្រុមរថយន្ដដឹកដីនោះទេ ប៉ុន្ដែការហាម មិនឱ្យកាយដីភ្នំនៅតែមិនឃើញមាន ប្រសិទ្ធភាពដោយបច្ចុប្បន្ននៅតែកើត មានដដែល ៕ ហេង នរិន្ទ្រ