ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញមួយកន្លែង ប៉ុន្តែអ្នកមេីលការខុសត្រូវដឹងខ្លួនមុនរត់គេចខ្លួនបាត់។
បេីតាមលោកវរសេនីយ៍ទោ នាក់ ណារុន អធិការរងខណ្ឌបឹងកេងកង បានឱ្យដឹងថា ករណីបង្រ្កាបទីតាំងបនល្បែងខាងលើនេះ បានធ្វេីឡេីងនៅវេលាម៉ោង១៥និង១៥នាទីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខផ្ទះយីហោស្ដេចបោកអ៊ុត ផ្ទះលេខ២៤ ផ្លូវលេខ១១៣ ក្រុមទី៣១ ភូមិ៤ សង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោកអធិការរង បន្តថា មុនចុះប្រតិបត្តិការចុះបង្រ្កាបទីតាំងល្បែងស៉ីសងនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានការបេីកល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ភ្លាមនោះកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដល់ទីតាំងដេីម្បីធ្វេីការបង្រ្កាប ប៉ុន្តែអ្នកមេីលការខុសត្រូវនៅទីនោះទំនងដឹងខ្លួនមុខ ក៏បានរត់គេចខ្លួនបាត់។
ក្រោយប្រតិបត្តិការ សមត្ថកិច្ចជំនាញបានដកហូតសម្ភាររួមមាន៖
១-ទូរទស្សន៍ចំនួន០៥គ្រឿង
២-កុំព្យូទ័រCPUចំនួន០២គ្រឿង
៣-តុចំនួន០២និងកៅអីចំនួន២៦។
គួរបញ្ជាក់ថា ក្រៅពីសម្ភារខាងលើនេះ សមត្ថកិច្ចយើងមិនបានដកហូតទេ។ ចំពោះសម្ហារដែលដកហូតត្រូវបានយកទៅរក្សាទុកនៅគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង។សមត្ថកិច្ចបានឱ្យដឹងដែរថា ទីតាំងខាងលើត្រូវបានបិទប្លុមបេ(សៀល)ចប់សព្វគ្រប់នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល៕
ដោយ ជីណា