ខេត្តកណ្តាល, ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ស្រាវជ្រាវ និងបង្ក្រាប ឃាត់ខ្លួនបុគ្គលដែលតែងតែជួបជុំគ្នាលេងអុកជាប្រចាំមួយករណី ឃាត់ខ្លួនជនសង្ស័យ០៦នាក់។
-ករណី៖ មិនគោរពវិធានការរដ្ឋបាល
-កើតហេតុនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥:១០នាទី ស្ថិតនៅចំណុច៖ តូបលក់កាហ្វេ ស្ថិតនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ចំនួន០៦នាក់៖
១. ឈ្មោះ លឹម ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ (ម្ចាស់តូប) ។
២. ឈ្មោះ បេង សុជាតិ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករ (ភ្ញៀវ)
៣.ឈ្មោះ ជាង ចំរើន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (ភ្ញៀវ)
៤.ឈ្មោះ យក់ ហ៊ន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ នៅផ្ទះ (ភ្ញៀវ)
៥.ឈ្មោះ អ៊ុ ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កម្មករ (ភ្ញៀវ)
៦.ឈ្មោះ កាំង ឃាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ (ភ្ញៀវ)
ដោយឡែកវត្ថុតាងចាប់យករួមមាន៖
១.ក្តារអុក ចំនួន០២ឈុត។
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AP-4063 ។
៣.ម៉ូតូហុងដា វ៉េវ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1S-5703 ។
៤. ម៉ូតូហុងដា វ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CN-2830 ។
៥.ម៉ូតូ SUZUKI SMASH V ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DE-6643 ។
សភាពរឿងហេតុ: នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥:១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តកណ្តាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានចុះទៅដល់ទីតាំងកើតហេតុ ឃើញមានការបើកប្រមូលផ្តុំ ជួបជុំគ្នាហាងកាហ្វេ លេងអុក ដែលល្មើសនិងវិធានការសុខាភិបាល មិនគោរពវិធានការរដ្ឋបាល ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងប្រតិបត្ដិការនេះដែរ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ, សិលា