Update: តៃកុងរថយន្ដដឹកដីនាំគ្នាទៅតវ៉ាមុខ សាលាខណ្ឌព្រែកព្នៅរឿងឃាត់រថ យន្ដបង្ខំឱ្យបង់ប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្ដដឹក ដីជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅមុខ សាលាខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៦ ដើម្បីតវ៉ាជា មួយនឹងអាជ្ញាធរខណ្ឌ ជាពិសេសសួរនាំ ទៅកាន់លោក ចាន់ ប៊ុនថេត នាយករដ្ឋ បាល ។

បុរសឈ្មោះ ថៃ ភឿន អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែអំពិល សង្កាត់គោក រកា ខណ្ឌព្រែកព្នៅ មុខរបរអ្នកបើកបរ រថយន្ដដឹកដីបាននិយាយប្រាប់អ្នកកាសែត ដូច្នេះថា “ពួកខ្ញុំមកតវ៉ានៅពេលនេះ មិនបង្កឱ្យមានបញ្ហាអ្វីប៉ះពាល់ទៅនឹង សណ្ដាប់ធ្នាប់ ឬហិង្សាអ្វីទេ សំខាន់សុំសួរ ទៅលោកអភិបាលខណ្ឌ និងនាយករដ្ឋ បាល ហេតុអ្វីក៏ឱ្យក្រុមសណ្ដាប់ធ្នាប់ខណ្ឌ ទៅចាប់រថយន្ដដឹកដីរបស់គាត់ ប្រភេទ រថយន្ដធុនតូច (កង់៦) ” ។

លោកបន្ដថា ការឃាត់នេះ ម្ដងយ៉ាង តិច១ម៉ោងទៅ២ម៉ោង ហើយពេលខ្លះ មួយថ្ងៃឃាត់២ដង ចេះតែបង្កើតជាហេតុ ផលផ្សេងៗ តម្រូវឱ្យបង់លុយតែប៉ុណ្ណោះ ។ ពួកគាត់ឆ្ងល់ថា រថយន្ដដឹកដីឃាត់ នោះឃាត់ ចុះចំពោះរថយន្ដដឹកដែក , ស៊ីម៉ងត៍ ផ្ទុកធ្ងន់ ប្រភេទរថយន្ដធុនធំ ហេតុអ្វីក៏មិនចាប់?

បុរសខាងលើបានអះអាងថា ការឃាត់ នេះគ្មានអ្វីក្រៅពីឱ្យពួកគាត់បង់លុយ ពី ព្រោះខាងដឹកជញ្ជូនដី ធ្លាប់បង់លុយរួច ទៅហើយ ក្នុង១ខែ២ពាន់ដុល្លារ នៅមិន ស្កប់ស្កល់ តាមព្យាបាទឃាត់បណ្ដាលឱ្យ ខាតពេលរកស៊ីមិនលោះថ្ងៃ ។

ពាក់ព័ន្ធនឹងករណីដែលលេចឮថា ខាងខណ្ឌបានតម្រូវឱ្យរថយន្ដចាក់ដីបង់ ប្រាក់ក្នុង១រថយន្ដ២ដុល្លារ និងចាំរាប់ ក្បាលរថយន្ដយកលុយនោះ ។ ក្រុមអ្នក តវ៉ាបានប្រាប់ដល់អ្នកកាសែតថា រឿង នេះ ពិតជាកើតមាន ដោយមន្ដ្រីសណ្ដាប់ ធ្នាប់ខណ្ឌតែម្ដង ឈរចាំរាប់ក្បាលរថយន្ដ ចាក់ដីម្ដងៗឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុន ជាដើម…។

ឈ្មួញខ្លះបានបង្ហើបថា ពីមុនរករឿង ករណីឃាត់រថយន្ដដោយក្រុមលោក ចាន់ ប៊ុនថេត នាយករដ្ឋបាលសាលា ខណ្ឌព្រែកព្នៅ ។ ក្នុងនោះមានគោល បំណងឱ្យខាងរថយន្ដដឹកដីជួយធ្វើផ្លូវ ប៉ុន្ដែ ពួកគាត់ធុនទ្រាន់រឿងទារលុយយកទៅធ្វើ ផ្លូវនេះ តើប៉ុន្មានគ្រប់ បានចេះតែនាំ បង្កើតជាបញ្ហាមិនចេះចប់? តាមរយៈការតវ៉ាពីក្រុមអ្នកបើកបរ រថយន្ដដឹកដី គេពុំបានឃើញមន្ដ្រី ឬឬ ថ្នាក់ដឹកនាំសាលាខណ្ឌព្រែកព្នៅចេញ មកដោះស្រាយនោះទេ ទ្វារសាលាខណ្ឌ ត្រូវបានបិទ រហូតដល់អ្នកតវ៉ានិយាយ ខ្លាំងៗថា ពេលឃាត់រថយន្ដពួកគាត់បាន គ្រប់ពេល ដល់ពួកគាត់មកតវ៉ាវិញ បែរ ជាគ្មានអ្នកមកដោះស្រាយ និងបង្កឱ្យខក ខានចំពោះមុខរបររកស៊ីរបស់គាត់យ៉ាង ធ្ងន់ធ្ងរ ។

លោក ឃួង ស្រេង អភិបាលរងនៃ គណៈអភិបាលរាជធានីភ្នំពេញមាន ប្រសាសន៍ថា “ជាគោលការណ៍ អាជ្ញាធរ មិនត្រូវយកលុយពីការស្នើសុំចាក់ដី ឬ ទៅរាប់រថយន្ដចាក់ដីយកលុយនោះទេ បើមានលិខិតអនុញ្ញាតពីសាលារាជធានី ភ្នំពេញ ខាងអាជ្ញាធរត្រូវតែមើល និង តាមដានពីការដឹកជញ្ជូនខុសការកែណនាំ របស់សាលារាជធានីភ្នំពេញត្រូវតែឃាត់ ដូចជា បណ្ដាលឱ្យជ្រុកដីរប៉ាត់រប៉ាយ មិនគ្របឱ្យបានត្រឹមត្រូវ មិនលាងសម្អាត ផ្លូវថ្នល់នេះ គឺត្រូវតែអនុវត្ដឃាត់ការធ្វើ អាជីវកម្មជាបន្ទាន់ ។ មួយរយៈនេះ លោក ចាន់ ប៊ុនថេត ដែលមន្ដ្រីនិយាយដោយចំហរថា នាយក រដ្ឋបាលអាងខ្នង ឬជាអភិបាលខណ្ឌផុត លេខ កំពុងតែបង្កឱ្យមានបញ្ហាសតិ អារម្មណ៍ដល់មន្ដ្រី ក៏ដូចជាអភិបាលរង ទាំង៤រូប ។

បើទោះជាមានការលើកឡើង បែបនេះ នគរវត្ដមិនអាចទាក់ទងបានទេ ដើម្បីសុំការបំភ្លឺពីលោក ចាន់ ប៊ុនថេត នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ៕

20160323201703

20160323201706

20160323201703 (1)

20160323201710

ដោយ៖ សុខខេមា

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print