ខេត្តកណ្តាល៖ ព្រែក តាអ៊ុក ដែលជាព្រែកនាំទឹក និងដីល្បប់ពីទន្លេបាសាក់ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករជាង ២០០ ហិកតា ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញប្រវែង ២,៧០០ ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការមួយចំនួនទៀត ។ ការដ្ឋាននេះ បានចាប់ដំណើរការ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅដើមខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ ។
ទន្ទឹមនឹងការស្តារព្រែក តាអ៊ុក ក្រសួងក៏រៀបចំសាងសង់ភ្លឺអមសងខាងព្រែក ដោយក្រាលកំទេចថ្ម សរុបប្រវែង ២,៦០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕ សុខ ខេមរា
...