គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ បន្តដាក់គោលដៅបម្រាមគោចរ​នៅរង្វង់មូលនាងមច្ឆា​ ដេីម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​ ៖​ ដោយមានការអនុញ្ញាត​ និងចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅវេលាម៉ោង៩យប់​ ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ​២០២១​ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន​ កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌ បន្តដាក់គោលដៅបម្រាមគោចរ​នៅរង្វង់មូលនាងមច្ឆា ទល់មុខសាលាសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​​ ដេីម្បីអនុវត្តន៍តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

​ ក្នុងឱកាសនោះដែរលោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន​ ក៏បានផ្ដាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ​ សូមកុំមានការជួបជុំប្រមូលផ្ដុំផឹកសុី​ និងត្រូវរក្សាអនាម័យល្អៗតាមក្រសួងសុខាភិបាល​ និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល​ 3កុំ​ 3ការពារ​ ។ ហេីយបេីគ្មានការចាំបាច់ទេសូមកុំចាកចេញពីផ្ទះនៅចន្លោះម៉ោង៩យប់​ ដល់ម៉ោង៣ទាបភ្លឺ​ ក្នុងប្រតិបត្តិការណ៍ដាក់​បម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ​ ប្រសិនបេីនៅតែល្មេីស​ កម្លាំងគណៈបញ្ចាការឯកភាពទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ​ ជាពិសេសកម្លាំងល្បាតតាមដងផ្លូវឃេីញនិងឃាត់ខ្លួនអនុវត្ត តាមច្បាប់​កំណត់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print