ភ្នំពេញ ៖ ដោយមានការអនុញ្ញាត និងចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន នៅវេលាម៉ោង៩យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌ បន្តដាក់គោលដៅបម្រាមគោចរនៅរង្វង់មូលនាងមច្ឆា ទល់មុខសាលាសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ដេីម្បីអនុវត្តន៍តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ក៏បានផ្ដាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមានការជួបជុំប្រមូលផ្ដុំផឹកសុី និងត្រូវរក្សាអនាម័យល្អៗតាមក្រសួងសុខាភិបាល និងអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល 3កុំ 3ការពារ ។ ហេីយបេីគ្មានការចាំបាច់ទេសូមកុំចាកចេញពីផ្ទះនៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទាបភ្លឺ ក្នុងប្រតិបត្តិការណ៍ដាក់បម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបេីនៅតែល្មេីស កម្លាំងគណៈបញ្ចាការឯកភាពទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសកម្លាំងល្បាតតាមដងផ្លូវឃេីញនិងឃាត់ខ្លួនអនុវត្ត តាមច្បាប់កំណត់ ៕
ដោយ ៖ ភារ៉ា ដង្កោ