ខេត្តស្វាយរៀង៖ លោកយាយម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួន
នៅលើជង្រុកស្រូវខាងត្បូងផ្ទះ បង្កការភ្ញាក់ផ្អើលស្រែកហៅឱ្យអ្នកភូមិជួយសង្គ្រោះ តែជាអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែសីហាឆ្នាំ២០២១ នៅក្នុងភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាលោកយាយខាងលើមានឈ្មោះ
ភោគ វ៉ន អាយុ៧៦ឆ្នាំ នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង។
បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះទៅពិនិត្យ សពហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ ដោយលោកយាយបានយកបានក្រមាពណ៌ក្រហមចងកនៅលើជង្រុកស្រូវខាងត្បូងផ្ទះចម្ងាយ១ម៉ែត្រកន្លះ។
បើតាមក្រុមគ្រួសារបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា មិនគួរណាលោកយាយគិតខ្លីបែបនេះទេ។ ពួកគាត់បានបញ្ជាក់ថា លោកយាយមានជំងឺប្រចាំកាយរាំុរ៉ៃយូរឆ្នាំមកហើយព្យាបាលមិនបានធូរស្រាលសោះ ណាមួយប្រហែលជាគាត់មិនចង់ឱ្យកូនចៅពិបាកចិត្តផងក៏សម្រេចចិត្តបែបនេះតែម្ដងទៅ។
ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន