ប្រគល់​​រថយន្តជាអំណោយរបស់​សម្តេច​ក្រឡាហោម​ ជូន​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ចំនួន​៥ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបានរថយន្ត៥គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃរួចមក នៅព្រឹក​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ នៅ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ រថយន្ត​ម៉ាក​ Ford​ Ranger​ Pick-Up​ 3.2L​ ចំនួន​០៥​គ្រឿង​ ជូន​ដល់​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ ចំនួន​៥​ ។
ពិធីនេះប្រព្រឹត្តទៅក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី​វេជ្ជបណ្ឌិត​ សឿ​ម​ សា​រិ​ទ្ធ​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុ​ភារ​ និង​ហិរញ្ញ​វរ​ត្ថុ​ តំណាង​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។
លោកស្នងការរងបានមានប្រសាសន៍ថា រថយន្តទាំង៥គ្រឿងនេះជា​អំណោយ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងស្រុក និងខេត្តបាត់ដំបង។​
​នា​ឱកាស​នោះ​ដែរ​ លោក​ឧត្តមសេនីយ៍ត្រី​វេជ្ជបណ្ឌិត​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ និង​ណែនាំ​ របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ក៏​ដូច​ជា​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដល់​អធិការ​ក្រុង​-​ស្រុក​ ថា​ត្រូវ​ប្រើប្រាស់​រថយន្ដ​នេះ​ឱ្យ​ត្រឹមត្រូវ​បំផុត​ និង​ថែទាំ​រថយន្ដ​ឱ្យ​ប្រើប្រាស់​យូរ​ អង្វែង​ ក្នុង​ការ​បំពេញបេសកកម្ម​ជូន​ជាតិ​ និង​ប្រជាពលរដ្ឋ​ ឲ្យបានល្អ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print