អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ

ចែករំលែក៖

ភ្នំពេញៈ សូមមាតា បិតា អាណាព្យាបាល របស់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ ត្រូវជំរុញកូន ចៅ ទៅចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ អោយបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវនេះ ហើយសូមកុំបារម្ភថាខ្លាចអស់វ៉ាក់សាំងអោយសោះ….សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល លោកបានគិតគូរខ្លាំងណាស់ចំពោះកិច្ចការស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋនិងកូន ចៅរបស់ប្រជាពលរដ្ឋ ដោយមិនអោយយកប្រាក់នោះឡើយ ហើយយុទ្ធនាការនេះធ្វើឡើងដើម្បី បញ្ចប់ឫសគល់នៃជំងឺ កូវីដ-១៩ ។
នេះជាសារអំពាវនាវរបស់លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកដឹកនាំក្រុមការងារចុះពិនិត្យទីតាំងចាក់វ៉ាក់ចំនួន៥ កន្លែងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។
ទីតាំងទី១- នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ , ទីតាំងទី២-នៅមណ្ឌលសុខភាពនិរោធ , ទីតាំងទី៣-នៅមណ្ឌលសុខភាពព្រែកឯង , ទីតាំងទី៤-នៅមណ្ឌលសុខភាពក្បាលកោះ និង ទីតាំងទី៥-នៅមណ្ឌលសុខភាពព្រែកថ្មី ។
ក្នុងការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងទាំង៥នេះដែរ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំងមាតា បិតា អាណាព្យាបាល កុមារនិងយុវវ័យ ទាំងអស់ ដែល បានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់ សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ ព្រោះថាក្នុងដំណាក់កាលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជា កំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីមានឈ្មោះ (ដែលតា) ដែលមានការចំលងលឿនជាងមេរោគមុនៗ ធ្វើឲ្យអត្រាអ្នកឆ្លង និងស្លាប់កាន់តែមានចំនួនច្រើនឡើង។ ដូច្នេះ មានតែការចាក់ វ៉ាក់ សាំងទេ ដែលជាជម្រើសទី១ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សមិនឱ្យឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
ក្រៅពីការចាក់វ៉ាក់សាំង លោកអភិ បាលខណ្ឌបានក្រើនរំលឹកឲ្យបងប្អូន ប្រជាពលរដ្ឋ និងក្មួយៗ គ្រប់រូប កុំភ្លេចអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានល្អ គឺ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ជាប្រចាំផងដែរ សូមចូលរួមទាំងអស់គ្នា ដោយពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលដែលអ្នកចេញក្រៅផ្ទះ ឬ បើមិនចាំបាច់ សូមកុំចេញក្រៅផ្ទះ ។
ជាមួយគ្នានេះដែរមាតា បិតា អាណាព្យាបាល ក៍ដូចជាយុវវ័យ ដែលមក ចាក់វ៉ាក់សាំងបានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះ ស្វែងរកវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លង រាលដាលដល់ប្រ ជាពលរដ្ឋទូទាំងប្រទេស ៕

...

ដោយ៖  សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print