ពលរដ្ឋអាមេរិកជាង៥០%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ ដូសទីពីរ

ចែករំលែក៖

អាមេរិកបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ពីរដូសដល់ពលរដ្ឋជាង៥០% ហើយជាមួយគ្នានេះរដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានខិតខំជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ទើបអាចទប់ស្កាត់ការឆ្លងកូវីដ-១៩បានល្អបំផុត។ តាមតួលេខពីអគ្គនាយកប្រឆាំងកូវីដ-១៩នៅសេតវិមាន លោក Cyrus Shahpar ដែលបានបង្ហោះលើបណ្តាញសង្គម Twitter ថាមានពលរដ្ឋអាមេរិកជាង៥០% (ស្មើនឹង១៦៥លាននាក់) បានចាក់វ៉ាក់សាំងរួចរាល់ចំនួនពីរដូសរបស់ក្រុមហ៊ុន Pfizer BioNTech ឬ Moderna និងវ៉ាក់សាំង Johnson & Johnson។ ប៉ុន្តែបើទោះបីទទួលបានការចាក់វ៉ាក់សាំងច្រើនហើយក្តី ក៏ករណីឆ្លងនៅអាមេរិកនៅតែបន្តកើនឡើងខ្ពស់ ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុប ១៣០,៧០៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៧៥០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៦,៤៤៧,១២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣២,៦៤១នាក់ និងជាសះស្បើយសរុបមានចំនួន ២៩.៨៣លាននាក់។ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាកំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួចក្តី ក៏អាចឆ្លងជំងឺនេះដែរ។ សម្រាប់អត្រាឆ្លងនាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺលើសពី ១០០,០០០នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់មិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល៦ខែមកនេះ ហើយអ្នកជំនាញក៏បានព្រមានទៀតថា នៅប៉ុន្មានសប្តាហ៍ទៀត សហរដ្ឋអាមេរិកនឹងមើលឃើញអត្រាឆ្លង COVID-19 ប្រចាំថ្ងៃកើនដល់ខ្ទង់ ២០០,០០០នាក់៕ដោយ៖ធីរីណា

រូបថយ៖AP.

...

រូបភាព៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print