ខេត្តំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បន្តការងារចុះត្រួតពិនិត្យការសាងសងអាគារថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាល និងចុះត្រួតពិនិត្យកងកម្លាំងដែលប្រចាំការតាមបណ្ដាគោលដៅមណ្ឌលចាក់វាក់សាំងការពារជំងឺកូវីដ-១៩ចំនួន០២ស្រុកនៃខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានអោយដឹងថានៅក្នុងស្រុកស្រីសន្ធរលោកបានចុះត្រួតពិនិត្យការសាសងអាគារថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្ដែត ដែលមានទទឹងទំហំ៩ម៉ែត្រ បណ្ដោយ១១ម៉ែត្រ ជាអំណោយសប្បុរសជនឈ្មោះ ស៊ន់ ឆៃអ៊ាង ដែលគ្រោងចំណាយថវិកាអស់ចំនួន១៤,០០០ដុល្លារអាមេរិក ដោយសាងសងស្របតាមស្តង់ដាបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ។
ក្នុងឱកាសនោះ លោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ នគរបាលជាតិ មានថវិកា គ្រឿងឧបភោគបរិភោគ ម៉ាស់ សាប៊ូលាងដៃមួយចំនួន ឧបត្ថម្ភដល់កម្លាំងប៉ុស្តិ៍ ផងដែរ
នៅថ្ងៃដដែលនោះ លោកបានចុះត្រួតពិនិត្យកងកម្លាំងការពាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅមណ្ឌលចាក់វាក់សាំង វិទ្យាល័យ ហ៊ុន សែន ប៉េងហ៊ួត ស្វាយតានាន់ ។
បន្ទាប់មកទៀតលោកបានបន្តដំណេីរចុះទៅ កាន់ស្រុកកោះសូទិន ត្រួតពិនិត្យកងកម្លាំងការពាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ កន្លែងចាក់វាក់សាំង ស្ថិតនៅវត្តឯកព្រែកតានង់ ។
ក្នុងឱកាសនោះខ្ញុំក៍បានផ្ដាំផ្ញេីរដល់កងកម្លាំងដែលថែរក្សា សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅមណ្ឌលចាក់វាក់សាំង ត្រូវអនុវត្តវិធានសុខាភិបាល ឲ្យបានខ្ជប់ខ្ជួនផងដែរ ៕
ដោយ៖ វណ្ណៈ