លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសលបន្តការងារចុះត្រួតពិនិត្យការសាង​សងអាគារថ្មី​ នៃ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ និងចុះត្រួតពិនិត្យ​កងកម្លាំង​ដែលប្រចាំការតាមបណ្ដាគោលដៅមណ្ឌលចាក់វាក់សាំង

ចែករំលែក៖

ខេត្តំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បន្តការងារចុះត្រួតពិនិត្យការសាង​សងអាគារថ្មី​ នៃ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ និងចុះត្រួតពិនិត្យ​កងកម្លាំង​ដែលប្រចាំការតាមបណ្ដាគោលដៅមណ្ឌលចាក់វាក់សាំងការពារជំងឺកូវីដ-១៩​ចំនួន០២​ស្រុកនៃខេត្ត​កំពង់ចាម​ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែសីហា​ ឆ្នាំ២០២១​នេះ​ ។

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានអោយដឹងថា​នៅក្នុងស្រុកស្រីសន្ធរ​លោកបានចុះត្រួតពិនិត្យការសាសងអាគារថ្មី​ នៃប៉ុស្តិ៍នគរបាលរដ្ឋបាល​កោះអណ្ដែត​ ដែលមានទទឹងទំហំ​៩ម៉ែត្រ​ បណ្ដោយ​១១​ម៉ែត្រ​ ជាអំណោយសប្បុរសជន​ឈ្មោះ​ ស៊ន់​ ឆៃអ៊ាង ដែលគ្រោងចំណាយថវិកាអស់ចំនួន១៤,០០០​ដុល្លារអាមេរិក​ ដោយសាងសងស្រប​តាមស្តង់ដាបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ​ ។

ក្នុងឱកាសនោះ​ លោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​ នគរបាល​ជាតិ​ មាន​ថវិកា​ គ្រឿងឧបភោគបរិភោគ​ ម៉ាស់​ សាប៊ូ​លាងដៃមួយចំនួន​ ឧបត្ថម្ភ​ដល់កម្លាំងប៉ុស្តិ៍​ ផងដែរ​

នៅថ្ងៃ​ដដែលនោះ​ លោកបានចុះត្រួតពិនិត្យ​កងកម្លាំងការពាសន្តិសុខ​ សុវត្ថិ​ភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនប្រជាពលរដ្ឋ​ នៅមណ្ឌលចាក់វាក់សាំង​ វិទ្យាល័យ​ ហ៊ុន​ សែន​ ប៉េង​ហ៊ួត​ ស្វាយតានាន់​ ។

បន្ទាប់មកទៀតលោកបានបន្តដំណេីរ​ចុះទៅ​ កាន់ស្រុកកោះសូទិន​ ត្រួតពិនិត្យ​កងកម្លាំង​ការពាសន្តិសុខ​ សុវត្តិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនប្រជាពលរដ្ឋ​ កន្លែងចាក់វាក់សាំង​ ស្ថិតនៅវត្តឯកព្រែកតានង់​ ។

ក្នុងឱកាសនោះ​ខ្ញុំក៍បានផ្ដាំផ្ញេីរដល់កងកម្លាំងដែលថែរក្សា​ សុវត្តិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនប្រជាពលរដ្ឋ​ នៅមណ្ឌលចាក់វាក់សាំង​ ត្រូវអនុវត្តវិធានសុខាភិបាល​ ឲ្យបានខ្ជប់ខ្ជួន​ផងដែរ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print