ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញ នៅថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បាធ្វើការពិនិត្យសំណាករបស់បុគ្គលិកនៃអាជ្ញាធរជាតិព្រះវិហារ ដេីម្បីតេស្តរកជំងឺកូវីដ-១៩។
នាឱកាសនោះ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានឧបត្ថម្ភសម្ភារមួយចំនួនដូចជា៖ អាវភីភីអ៉ី កម្រិត២ ១០អាវ អាវភីភីអ៉ី កម្រិត៣ ១០អាវ ថ្មបាញ់សម្លាប់មេរោគ ១០កំប៉ុង របាំងមុខ ១០របាំង វ៉ែនតា ១០វ៉ែនតា មួក ១កញ្ចប់ ម៉ាស់N95 ១ប្រអប់ ម៉ាស៉ីនបាញ់ថ្នាំសម្លាប់មេរោគ ១គ្រឿង សម្រាប់ទុកប្រើប្រាស់ និងការពារជំងឺកូវីដ-១៩។
ក្នុងនោះផងដែរដោយមានការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិព្រះវិហារ ក៏បានឱ្យបុគ្គលិក នៃអាជ្ញាធរជាតិព្រះវិហារទាំងអស់មកពិនិត្យសំណាក២ដងក្នុងមួយខែ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ដើម្បីពិនិត្យតាមដានសុខភាព និងសុវត្ថិភាពឱ្យជៀសផុតពីជំងឺកូវីដ-១៩។
បន្ថែមពីនេះ អាជ្ញាធរជាតិព្រះវិហារ សូមអំពាវនាវឱ្យរក្សាគម្លាតសង្គម អនុវត្តតាមការណែរបស់ក្រសួងសុខាភិបាល” ៣កុំ ៣កាពារ”៕
ដោយ៖សហការី