អភិបាល​ខេត្ត​បន្ទាយមានជ័យ​៖​ សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីជួរមុខក្នុងខេត្ត

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត​ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងដូសទី៣(ដូសជម្រុញ) ជូនមន្ត្រីជួរមុខទូទាំងខេត្ត ចំនួន២ទីតាំងទី១ សាលប្រជុំធំសាលាខេត្តនិង ទីតាំងទី២ សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត ។

នាឱកាសនោះ​លោក អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនមន្ត្រីជួរមុខដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនដ៍ពិសិទ្ធពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

បន្ថែមពីនេះ​ ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print