នៅថ្ងៃអាទិត្យនេះ ! លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តនាំយកថវិការបស់សម្តេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន ០៣នាក់ អាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តរតនគីរី និងខេត្តក្រចេះ

ចែករំលែក៖

រតនគិរី+ក្រចេះ , នៅថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបន្តនាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៣នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តរតនគីរី និងខេត្តក្រចេះ ដែលក្នុងមួយនាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៥៥៦នាក់ទៀត ជាសះស្បើយ ៧៥០នាក់ និងស្លាប់ ២៥នាក់៖
– ករណីឆ្លងសហគមន៍ ៤០២នាក់
– អ្នកដំណើរពីបរទេស ១៥៤នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 81,891 នាក់
– អ្នកជាសះស្បើយ= 75,495 នាក់
– អ្នកស្លាប់= 1,562 នាក់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print