បារាំងចាប់ផ្តើមអនុវត្តបណ្ណសុខភាព នៅតាមទីសាធារណៈចាប់ពីថ្ងៃទី ៩ខែសីហានេះតទៅ

ចែករំលែក៖

ចាប់ពីថ្ងៃទី៩ខែសីហានេះទៅ ពលរដ្ឋបារាំងទាំងអស់ត្រូវតែបង្ហាញបណ្ណសុខភាពទើបអាចចូលទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន និងទីប្រជុំជននានា។ ប្រធានាធិបតីបារាំងបានសម្រេចអនុវត្តច្បាប់ខាងលើដើម្បីទប់ស្កាតការឆ្លងកូវីដ-១៩ ក៏ដូចជាជំរុញឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ។ រដ្ឋាភិបាលបារាំងបានសម្រេចពង្រីកការប្រើប្រាស់បណ្ណសុខាភិបាលក្នុងការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងទីក្រុង និង ភោជនីយដ្ឋាន ហាងកាហ្វេ រោងភាពយន្ត… បើទោះបីមានការធ្វើបាតុកម្មប្រឆាំងជាច្រើននាពេលកន្លងមកក្តី។ ប្រធានាធិបតីម៉ាក្រុង សង្ឃឹមថា ការរឹតត្បិតខាងលើនឹងជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ និងជាការជំរុញឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង។ យុទ្ធសាស្ត្របណ្ណសុខាភិបាលត្រូវបានបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបបានអនុវត្តដូចជា អុីតាលី និងអាល្លឺម៉ង់… ។ បណ្ណសុខាភិបាល ត្រូវបានផ្តល់ជូនតាមបែបស្គេនកូដ QR ដើម្បីពិនិត្យថាតើអ្នកចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយឬនៅ? ឬធ្វើតេស្តអវិជ្ជមាន ក៏ដូចជាព្យាបាលជាសះស្បើយពីកូវីដ១-៩។ រដ្ឋាភិបាលបារាំងសង្ឃឹមថា ក្នុងរយៈពេល១សប្តាហ៍ បណ្តាក្រុមហ៊ុន ហាងលក់ទំនិញនានានឹងសុាំជាមួយច្បាប់ថ្មីនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Veran បានឱ្យដឹងថា បណ្ណសុខាភិបាលនិឹងជួយទប់ស្កាត់ការបិទប្រទេសជាថ្មី ជួយដំណើរការសេដ្ឋកិច្ចយ៉ាងល្អប្រសើរឡើងវិញ ។ មកទល់ពេលនេះ មានពលរដ្ឋបារាំងជាង ៥៥%បានចាក់វ៉ាក់សាំងរួចរាល់ដូសទីពីរ ។ ជាមួយគ្នានេះដែរ ចាប់តាំងពីរដ្ឋាភិបាលបារាំងប្រកាសគម្រោងអនុម័តប្រើប្រាស់បណ្ណសុខាភិបាល មានពលរដ្ឋរហូតដល់ទៅជិត៧លាននាក់បានចុះឈ្មោះចាក់វ៉ាក់សាំងដូសទីមួយ៕ដោយ៖ធីរីណា

រូបថត៖AFP/VNA

...

រូបថត៖ Le Monde

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print