អាមេរិកអាមេរិក ផ្តល់ជំនួយបន្ថែម ៤លានដុល្លារ ដល់កម្ពុជា ជាជំនួយបន្ទាន់ប្រឆាំងនឹងកូវីដ១៩

ចែករំលែក៖

ភ្នំពេញ ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវី ១៩ សម្រាប់ប្រទេសកម្ពុជា។

បើយោងតាមសេចក្តី ប្រកាសព័ត៌មាន ពីស្ថានទូតអាមេរិកប្រចំានៅកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេស ដោយយោលលើអំណោយនាពេល ថ្មីៗនេះ​​​​របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដួស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ា។

ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ជំរុញការចាក់វ៉ាក់សាំង​​​ក្នុងចំណោមប្រជាជនដែលត្រូវចាក់ ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរ​​​ពិសោធន៍ ដើម្បី លើកកម្ពស់ សមត្ថភាពក្នុងការធ្វើតេស្ត។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា Murthy បានមានប្រសាសន៍ Patrick ថា​ «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀម ទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារ សុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃ សេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។

កម្ពុជាមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ»៕

 

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print