លោកឧត្តមសេនីយ៍ឯក​ ស​ ថេត៖​ ចុះត្រួតពិនិត្យដំណេីរការសាងសង់អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានកម្ពស់​ ៩ជាន់​

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២១​នេះ​ បានអញ្ជេីញចុះត្រួតពិនិត្យដំណេីរការសាងសង់អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានកម្ពស់​ ៩ជាន់​ និងទំហំ​ ៤០​ម៉ែត្រ​ គុណ​ ៥០ម៉ែត្រ​ ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ លោកស្នងការ​ បានណែនាំដល់ក្រុមការងារទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់លេីសុវត្ថិភាព ជាពិសេសគុណភាពនៃសំណង់។ ម្យ៉ាងវិញទៀតលោក ស ថេត ក៏ជម្រុញឱ្យក្រុមការងារយកចិត្តទុកដាក់សាងសង់បញ្ចប់តាមផែនការដែលបានកំណត់។

ជាមួយគ្នានេះ​ នៅថ្ងៃដដែល​ ក៏បានថតរូប​ ដេីម្បីធ្វេីជារូបតំណាងនៅពេលអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នឹងត្រូវសាងសង់បញ្ចប់ក្នុងពេលឆាប់ៗខាងមុខ​នេះ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ផងដែរ​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print