ទីក្រុង Nagasaki ប្រារព្ធខួប៧៦ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ

ចែករំលែក៖

នៅថ្ងៃទី៩ខែសីហា ទីក្រុងណាហ្គាសាគី បានប្រារព្ធខួប៧៦ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូមកលើទីក្រុងនេះនាថ្ងៃទី ៩ខែសីហាឆ្នាំ១៩៤៥ គឺក្រោយពេល ៣ថ្ងៃដែលអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើកទីមួយនៅហីុរ៉ូស៊ីម៉ា។ ក្រោយពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងការទម្លាក់គ្រាប់បែក បរមាណូ១១និង២នាទី (ពេលវេលាក្នុងតំបន់) ថ្ងៃទី ៩ខែសីហាឆ្នាំ១៩៤៥រួចមក អភិបាលក្រុងណាហ្គាសាគី លោក Tomihisa Taue បានថ្លែងសុន្ទរកថាដោយអំពាវនាវដល់រដ្ឋាភិបាលជប៉ុនជួយជំរុញអង្គការសហប្រជាជាតិឱ្យអនុវត្តហាមប្រាមអាវុធបរមាណូ និងចូលរួមគោរពសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូរបស់អង្គការសហប្រជាជាតិ ។ លោក Tomihisa Taue ក៏បានបង្ហាញនូវក្តីព្រួយបារម្ភពីការគំរាមកំហែងដោយបរមាណូ ខណៈមានប្រទេសជាច្រើនកំពុងតែប្រកួតប្រជែងអាវុធបរមាណូ ។ ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់បណ្តាមេដឹកនាំជុំវិញពិភពលោកសន្យាកាត់បន្ថយអាវុធបរមាណូ និងកសាងទំនុកចិត្តគ្នាតាមរយៈកិច្ចពិភាក្សាឆ្ពោះទៅរកពិភពលោកគ្មានអាវុធបរមាណូ។ ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានបញ្ជាក់ថា «ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលរងការវាយប្រហារទម្លាក់គ្រាប់បែកបរមាណូ ភារកិច្ចរបស់ជប៉ុន គឺដឹកនាំសហគមន៍អន្តរជាតិឆ្ពោះទៅរកការមិនរីកសាយភាយអាវុធបរមាណូ ។ នៅក្នុងសារលិខិតផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោកបានអបអរសាទរ សន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូដែលជាក្តីសង្ឃឹមរបស់មនុស្សជាតិ ។ ជប៉ុនរងការទម្លាក់គ្រាប់បែកបរមាណូចំនួនពីរគ្រាប់ ដោយគ្រាប់ទីមួយទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នាថ្ងៃទី៦ខែសីហា ឆ្នាំ១៩៤៥ សម្លាប់មនុស្សប្រមាណ ១៤០ពាន់នាក់ ។ រយៈពេល ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី៩ខែសីហា អាមរិកក៏បានទម្លាក់គ្រាប់បែកបរមាណូទីពីរទៅលើទីក្រុងណាហ្គាសាគី សម្លាប់មនុស្សជាង ៧៤ពាន់នាក់ ៕ដោយ៖ធីរីណា

...

រូបថត៖Kyodo/VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print