ខេត្តព្រះវិហារ៖ លោក នូ តារាមុន្នី អនុ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ និងលោក រស់ សារី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងព្រះវិហារ និងក្រុមការងារ នៅព្រឹកថ្ងៃចន្ទទី៩ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ចំនួន២ គ្រួសារមានជីវភាពខ្វះខាត ហើយជាប់នៅក្នុងតំបន់បិទខ្ទប់ នៅភូមិឡឥដ្ឋ សង្កាត់កំពង់ ប្រណាក ក្រុងព្រះវិហារ។
នៅក្នុងឱកាសនោះដែរ លោកអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខ ទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជា ប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។
គួរបញ្ជាក់ថា សម្ភារផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូ ទឹកស៊ីអ៉ីវ១ យួរ មី១កេស ត្រីខ ១យួរ និងទឹកសុទ្ធ៣ យួរ៕
ដោយ៖សហការី