ភ្នំពេញ៖ នៅក្នុងខិលិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចេញផ្សាយថ្ថ៊ងៃទី០៩ សីហានេះ ថា៖ ជំនួសមុខឱ្យមាតាបិតា-អាណាព្យាបាលរបស់កុមារ-យុវវ័យទាំងអស់ក្នងរាជធានីភ្នំពេញ និងតាងនាមក្រុមប្រឹក្សា គណៈ អភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាំយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉នី ហ៊ុនសែន ដែលបានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វាំក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមទាំងការសម្រេចផ្ដល់ជូនវាំកំសាំងដល់កុមារ-យុវវ័យមានអាយុពី ១២ ឆ្នាំ ដល់អាយុក្រោម ១៨ ឆ្នាំ ដែលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការកំសាងខឿនសុខុមាលភាពយ៉ាងរឹងមាំ និងការការពារអាយុជីវិតប្រជាជន ប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្ដុង្គឧត្តមបំផុត។
ជាការពិតណាស់ នាពេលអតីតកាល យើងខ្ញុំទាំងអស់គ្នា បានចងចាំទុកក្នុងក្រអៅបេះដូងនូវគុណូបការៈដ៏ធំធេងរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីតស៊ូរំដោះប្រជាជនពីគំនរផេះផង់ ឈាម និងទឹកភ្នក ព្រមទាំងបានបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបាននូវ សន្តិភាព” ពេញបរិបូរណ៍ និងការ៉អភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់នាពេលបច្ចុប្បន្ន ស្ថិតក្នុងបរិបទនការរីករាំល ដាលជាសកលជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម ដែលបានដាក់ចេញនូវ យុទ្ធសាស្រ្តគន្ធី និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសការខិតខំខ្នះខ្នែងស្វែងរកវាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី ការពារអាយុជីវិតរបស់ប្រជាជន ក្នុងនោះ គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ សម្រេចបានជិត ៧៩% ធៀបនឹងចំនួនប្រជាជនគោលដៅ ១០ លាននាក់ និងបានសម្រេចចាក់ដូសទី៣ (ដូសជំរុញ) ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ-យុវវ័យមានអាយុពី ១២ ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ទាំងនៅ រាជធានីភ្នំពេញ និងបណ្តាខេត្តនានា ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ក្នុងតំបន់អាសាន ជាប្រទេសដែលបានផ្តល់ រឺក់សាំងជូនប្រជាពលរដ្ឋច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក ដែលចាប់ផ្តើមចាក់វាំក់សាំងដូស ទី៣ ពោលគឺមិនមែនកើតឡើងដោយភាពចៃដន្យឡើយ។
យើងខ្ញុំទាំងអស់គ្ន ពិតជាមានមោទនភាពជាទីបំផុត និងសូមយកឱកាសដ៏វិសេសវិសាលនេះ បូងសូងដល់គុណបុណ្យព្រះ រតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺន័យូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍជាតិមាតុភូមិជានិច្ចនិរន្តរ៍ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីក ចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយរុងរឿងជារៀងដរាប ៕
ដោយ៖ សំរិត