ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca ដោយសារតែមិនអាចផ្តល់ជូន Astra Zeneca សម្រាប់ដូសទី៣ទៀតបាន ព្រោះតែពុំសិក្សាពីគម្លាត និងពុំមានវ៉ាក់សាំងនេះគ្រប់គ្រាន់នៅឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានស្នើសុំការយោគយល់ពីជនរួមជាតិដែលបានចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី១ និងដូសទី២ ដោយសាររាជរដ្ឋាភិបាលកម្ពុជា មិនទាន់អាចផ្តល់ជូនវ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី៣ទៀតបាន ព្រោះតែពេលនេះ កម្ពុជាពុំទាន់បានសិក្សាពីគម្លាត និងពុំមានវ៉ាក់សាំង Astra Zeneca គ្រប់គ្រាន់សម្រាប់ផ្តល់ជូនពួកគេទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន ករណីបែបនេះ រាជរដ្ឋាភិបាល ក៏មិនទាន់បានសិក្សា អំពីគម្លាតនៃការចាក់វ៉ាក់សាំង Astra Zeneca ពីដូសទី១ ទី២ និងដូសទី៣ គឺរាជរដ្ឋាភិបាល បានសិក្សាតែពីគម្លាតរបស់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់តែប៉ុណ្ណោះ។ ហើយចំណុចមួយទៀត គឺយើងមិនមានវ៉ាក់សាំង Astra Zeneca គ្រប់គ្រាន់ ដើម្បីដំណើរការចាក់នោះទេ ដោយសម្តេចក៏កំពុងតែបញ្ជាឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការធ្វើលទ្ធកម្ម ស្វះស្វែងរកទិញវ៉ាក់សាំង Astra Zeneca បន្ថែមទៀត។
សូមជម្រាបជូនថា , តាមរយៈសារសំឡេងមួយ ដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាន គឺសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ជាដូសទី៣ ឬដូសជំរុញ ដល់មន្រ្តីជួរមុខ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់នោះ មានបុគ្គលមួយចំនួន ដែលបានចាក់វ៉ាក់សាំង Astra Zeneca ចំនួន២ដូសហើយនោះ បានស្នើសុំចាក់វ៉ាក់សាំងនេះជាដូសទី៣ ថែមទៀត។
ចំពោះករណីនេះ ! សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សម្រាប់ការចាក់ដូសទី៣ គឺសុំឱ្យផ្អាកការដាក់សំណើស្នើសុំ គឺផ្អាកលុះត្រាតែមានការសិក្សាបានម៉ត់ចត់ អំពីគម្លាតដូសទី១ ទី២ និងទី៣ ហើយលុះត្រាតែយើងមានវ៉ាក់សាំង ទើបយើងអាចចាក់ជូនអ្នកដែលបានចាក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង Astra Zeneca ។ សម្រាប់អ្នកដែលមិនទាន់ ហើយបែរជាមកស្នើសុំចាក់ Astra Zeneca គឺយើងមិនផ្តល់ជូននោះទេ ដោយសារយើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឱ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយ ទៅចាក់ជូនខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្តាខេត្តដទៃទៀត បូកនឹងការបញ្ជូនទៅកងទ័ព ដែលចាក់ឱ្យទាំងកងទ័ព ចាក់ឱ្យកម្លាំងនគរបាល ដែលនៅជាមួយ ចាក់ឱ្យទាំងអតីតយុទ្ធជន និងកីឡាករ ដែលត្រៀមប្រកួតស៊ីហ្គេម»។
សម្តេចបញ្ជាក់បន្ថែមថា «ដូច្នេះយើងមិនទាន់មានលទ្ធភាព ដើម្បីរក Astra Zeneca តាមសំណើស្នើសុំនោះទេ»។ សម្តេចបានស្នើឱ្យជនរួមជាតិ ទទួលយកអ្វីដែលរាជរដ្ឋាភិបាលកំពុងរៀបចំពេលនេះ និងបានប្រាប់ទៅអ្នកដែលបានចាក់ Astra Zeneca ឱ្យរង់ចាំវ៉ាក់សាំងនេះបន្តទៀត។ សម្តេចបានសុំយោគយល់នូវការលំបាកដែលយើងទាំងអស់គ្នាកំពុងឆ្លងកាត់នាពេលនេះ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីដេីមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។ ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់។
ការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬដូសជំរុញ ត្រូវបានក្រសួងសុខាភិបាល ប្រកាសចាក់ជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារផងដែរ។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការពន្យល់ថា, តើអ្នកគួរ ចាក់វ៉ាក់សាំង ឬទេ ប្រសិនបើ៖ មិនទាន់បានចាក់ ហើយបានឈឺ រួចជាវិញ !
,ចាក់បាន ១ ដូស ហើយបានឈឺ រួចជាវិញ !
! ចាក់បាន ២ ដូស ហើយបានឈឺ រួចជាវិញ !
,ត្រង់ចំណុចនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាតាមដានស្ដាប់ការបកស្រាយលម្អិតរបស់លោកស្រីវេបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បញ្ជាក់ដូចខាងក្រោម :
លោកស្រីវេបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា, ខ្ញុំសូមគោរពអនុញ្ញាត ជម្រាបជូនសារជាថ្មី មានករណីអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយគាត់ឈឺ , ក៏មានអ្នកចាក់វ៉ាក់សាំងដូសទី១ហើយ គាត់ឈឺ, ហើយក៏មានករណីអ្នកបានចាក់គ្រប់ពីរដងហើយ តែគាត់ឈឺ, ករណីនេះមាន មិនអត់ទេគ្រាន់តែវាតិច ឬក៏វាច្រើនអញ្ចឹងទៅណា , អញ្ចឹងអ្នកទាំងនេះ ក្រោយពីគាត់ឈឺ គាត់ជាទៅ អត់មានភាពចាំបាច់អីដែលត្រូវគាត់មកចាក់បាក់សាំងទេ ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា, មិនបាច់ចាក់អី ដោយសារនៅពេលដែលគាត់ឈឺហ្នឹង
សិរីរាង្គរបស់គាត់ហ្នឹងគឺបានរៀនសូត្រ បានធ្លើយតប ទៅនឹងជំងឺកូវីដ-19 នឹងរួចទៅហើយ ! ប្រសិនបើសិរីរាង្គគាត់ឆ្លើយតបមិនបាន ឬក៏សិរីរាង្គរបស់គាត់មិនអាចបង្កើតបាននូវកងការពារសម្រាប់វៃជាមួយវីរុស covid-19 គាត់អត់អាចជាបានទេ។ ការជារបស់គាត់ មានន័យថាគាត់មាន កងការពារពេញលេញ នៅក្នុងការវ៉ៃបក ហើយខ្ញុំក៏បានសាកល្បងមើលបន្តិចដែរ(តែសុំមិនបញ្ចេញឈ្មោះ) ទេ, នៅអ្នកដែលឈឺ ឈឺរួច យើងបានធ្វើតេស្តសាកមើល ថាតើគាត់មានការការពារនោះបែបណា,? នៅពេលដែលយើងធ្វើទៅយើងឃើញថា, ការការពាររបស់គាត់ហ្នឹង លើសពីរកម្រិតដែលគេកំណត់ទៅទៀត។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងទៀតថា, ចំណុចនេះមានន័យថាគាត់មាន ការការពារនោះមានពេញខ្លួនរបស់គាត់ហើយ ហើយយើងកន្លងមកនេះ អ្នកដែលគាត់ឈឺហើយគាត់ជាទៅវិញ ហើយក៏យើងសង្កេតឃើញថាគាត់អត់ឃើញឈឺត្រឡប់មកវិញដែរ។ ទោះបីជាមានការរាតត្បាតខ្លាំងបែបណាក៏ដោយ នៅតែយើងមិនទាន់ឃើញអ្នកដែលឈឺនោះ ត្រឡប់មកវិញឈឺវិញទៀតដែរ គឺមិនដែលឃើញនោះឡើយ។ ដូច្នេះវាបង្ហាញថាគាត់មាន ភាពសាំក្នុងខ្លួនរបស់គាត់ហើយ ។ អញ្ចឹងមិនត្រូវមានភាពចាំបាច់អ្វីដែលត្រូវឱ្យគាត់ទៅចាក់វ៉ាក់សាំងទេ យើងមានទៅហើយ យើងទៅចាក់ធ្វើអី ! វាអត់មានភាពចាំបាច់, ។
លោកស្រីបានលើកឡើងថា , បើតាមបច្ចេកទេស តាមការណែនាំរបស់អង្គការសុខភាពពិភពលោក គឺអ្នកទាំងហ្នឹង ក្រោយពីជាហើយ មិនមានភាពចាំបាច់អីត្រូវចាក់ទេ ក៏ប៉ុន្តែក្រោយ ចន្លោះពី 6 ទៅ 8 ខែ គឺគាត់អាចទទួលការចាក់វ៉ាក់សាំងបាន ប៉ុន្តែភ្លាមៗអត់មានភាពចាំបាច់ត្រូវចាក់ ។ ចំណុចនេះសូមឱ្យបងប្អូនយើងមានភាពច្បាស់លាស់ កុំឱ្យព្រួយបារម្ភ ថាខ្ញុំជាហើយមិនបានចាក់វ៉ាក់សាំង ពីព្រោះបើចាក់អ្នកដែលបានជាភ្លាមហើយនោះ ចាក់ទៅក៏ឥតប្រយោជន៍ដែរ ព្រោះខ្លួនយើងវាមានរួចទៅហើយ នូវកងការពារ ដូច្នេះយើងត្រូវទុកវ៉ាក់សាំងទាំងនោះចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង មិនទាន់មានភាពសាំនោះជាការចាំបាច់បំផុត៕ ដោយ៖សុខ ខេមរា