ភ្នំពេញ៖ មានការភ្ញាក់ផើ្អលខ្លាំងសម្រាប់អ្នកគាំទ្រតារាចម្រៀង អុីវ៉ា គឺក្រោយពីនាងបានបង្ហោះ វីដេអូ រូបថតគណនីយហ្វេសប៊ុក និងលេខទូរស័ព្ទដៃរបស់ស្ត្រីម្នាក់ដែលបានប្រើប្រាស់បណ្តាញសង្គមជេរប្រមាថនាងនូវពាក្យអសុរសជាច្រើន ។ មិនតែប៉ុណ្ណោះស្ត្រីដែលមានគណនីយហ្វេសប៊ុកAh July បានទាំងប្រើប្រាស់លេខទូរស័ព្ទមួយប្រព័ន្ធ ខលមកនាងទាំងជេរ និងគំរាមនាងថែមទៀតផង ហើយករណីនេះត្រូវបាននាងបង្ហាញនៅល្ងាចថ្ងៃទី០៩ ខែសីហានេះផងដែរ។
ទោះជាយ៉ាងណានេះគឺជាករណីលើកដំបូងដែលតារាចម្រៀង អុីវ៉ា បានជួប ខណៈដែលករណីស្រដៀងគ្នានេះធ្លាប់បានកើតមានឡើងទៅលើសិល្បករប្រុសស្រីជាច្រើនរូបផ្សេងទៀតផងដែរ ប៉ុន្តែករណីខ្លះត្រូវបានសិល្បករមិនរវីរវល់ និងបានត្រឹមការបញ្ចេញសារប្រតិកម្មតាមបណ្តាញសង្គមបញ្ជាក់ទៅកាន់ទស្សនិកជនប៉ុណ្ណោះ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានបញ្ជាក់ថា៖ ខ្ញុំអត់ដែលស្គាល់គាត់ទេ តែគាត់ចូលមកខមមិនក្នុងផេកជេរខ្ញុំយកៗ ថែមទាំងខលមកគំរាមខ្ញុំទៀត 0965710378
បញ្ជាក់ខ្ញុំផុសនេះគ្មានគោលបំណងអាក្រក់ឬឌឺដងគាត់ទេ គ្រាន់តែចង់អោយបងប្អូនទាំងអស់គ្នាដឹងកុំអោយមានការយល់ច្រលំ។ ភ្ជាប់ដោយសំណេរនេះគឺជាភស្តុតាងនៃពាក្យពេជន៍ជាច្រើនដែលត្រូវបាននាងយកចេញពីការបញ្ចេញយោបល់ក្នុងគេហទំព័ររបស់នាងតែម្តង ដោយបង្ហាញថានារីខាងលើនេះពិតជាបានប្រើប្រាស់ពាក្យពេជន៍មិនសមរម្យជាច្រើនមកលើនាង។ ជាមួយគ្នានេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញសារហួសចិត្តត្បិតតែស្ត្រីខាងលើនោះបានប្រើប្រាស់ភាសាគ្រោតគ្រាតមិនសមរម្យ និងមិនមានសេចក្តីថ្លៃថ្នូមកលើកញ្ញា អុីវ៉ា និងបានស្នើឲ្យតារាចម្រៀងរូបនេះដាក់ពាក្យប្តឹងទៅកាន់ស្ត្រីខាងលើដើម្បីជាការព្រមាន ។ ក៏មានអ្នកគាំទ្រនាងជាច្រើនបញ្ចេញយោបល់ដែរថា នារីខាងលើអាចនឹងមានស្មារតីមិនល្អដែលនាំឲ្យនាងបានប្រើប្រាស់ពាក្យសម្តី បែបនេះនោះ។
បន្ថែមពីលើការបញ្ចេសារនេះ តារាស្រីរូបនេះបានបង្ហាញទាំងវីដេអូដែលស្ត្រីជើងខ្លាំងរូបនេះបានខលមកនាងដោយបានប្រើប្រាស់ភាសាគំរាមជាច្រើនទៅនាងនិងក្រុមគ្រួសារថែមទៀតផង ដោយស្ត្រីនោះបានចោទថានាងបានប្រើប្រាស់ភាសាដៀមដាមលើបណ្តាញសង្គមហ្វេសប៊ុក ទាំងអុីវ៉ាលើកឡើងថា នាងមិនដែលស្គាល់ស្ត្រីខាងលើនោះទាន់តែសោះ៕
ដោយ៖ វឌ្ឍនា