យុវជន២នាក់ជិះម៉ូតូឌុបគ្នាមិនគោរពភ្លើងស្តុប បានទៅបុកម៉ូតូមួយគ្រឿងទៀតកំពុងជិះឆ្លងផ្លូវបណ្ដាលឲ្យខ្ទៀតចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ហើយមិនគោរពភ្លើងស្ទុបផងនោះ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងជិះឆ្លងផ្លូវបណ្ដាលឲ្យខ្ទៀតចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាត សំណាងល្អភាគីទាំងសងខាងរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខនិងប៉ុស្តិ៍ស្រះចក តាមបណ្ដោយផ្លូវព្រះមន្នីវង្ស កែងនិងផ្លូវ១១០ ស្ថិតក្នុងសង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ។ មន្ត្រីសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកម្នាក់បាននិយាយប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងទៀតម៉ាកហង់ដាឌ្រីម សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FQ-0164 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ឋរុស្សុី ទិសដៅពីលិចមកកើតហើយបានបទឆ្វេងឆ្លងផ្លូវព្រះមន្នីវង្សបំណងទៅជើង ខណះមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FM-0130 ធ្វើដំណើរតាមបណ្ដោយផ្លូវ១១០ ទិសដៅពីកើតទៅលិច ជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនដោយមិនគោរពស្ទុបចរារចរណ៍ ក៏ជ្រុលមកបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូគ្រឿងខ្ទៀតចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក និងជ្រុលទៅបុកម៉ូតូប៉ូលិសមួយគ្រឿងដែលបញ្ឈនៅខាងមុខប៉ុស្ដិ៍ថែមទៀតតែមិនបណ្ដលអោយរងការខូចខាតនោះទេចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាត តែសំណាងល្អ ដែលមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះ។

ក្រោយពេលកើតហេតុ មន្ត្រីសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានឲ្យភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូបង្កព្រមសងថ្លៃខូចខាតទៅភាគីខាងម៉ូតូរងគ្រោះចំនួន១២០$ដើម្បីបញ្ចប់រឿង៕ ព្រែកជ័យ

VID-20160325-WA0008_20160325-08550701

...

VID-20160325-WA0010_20160325-08544300

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print