ខេត្តបាត់ដំបង÷ យោងតាមរបាយការណ៍របស់នគរបាលជំនាញស្រុកគាស់ក្រឡនៅរសៀលថ្ងៃទី៩ខែសីហានេះ កំពុងត្រៀមបញ្ជូនកូនអកតញ្ញូម្នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីបាញ់សម្លាប់ម្តាយរបស់ខ្លួនឯងដោយគ្រាប់ព្រួញច្នៃ។
លោក ឡម ឡាន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបញ្ជក់តាមប្រ ព័ន្ធតេឡេក្រាមថា÷ ក្រោយការសាកសួរលម្អិតបន្ថែម និងបញ្ចប់ការកសាងសំណុំរឿង នៅរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១នេះកម្លាំងជំនាញនិងសម្រេចបញ្ជូនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តបន្ត នៃបទល្មើសដែលបានប្រព្រឹត្តជាក់ស្តែង។
ករណីឃាតកម្មរវាងម្តាយ និងកូនថ្លើមខ្មៅនេះបានកើតឡើងនៅជិតរំលងអធ្រាត្រថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ នៅត្រង់ចំណុចកូនព្រហ្ម ក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងដែលបង្កឡើងដោយឈ្មោះឈឿម សំណាង ភេទប្រុស អាយុ ២៦ឆ្នាំត្រូវជាកូនបង្កើតរបស់ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀនបែកខ្លាំង រស់នៅក្នុងភូមិ- ឃុំក្នុងបន្ទុកគ្រួសារតែមួយខាងលើ។ ស្ត្រីជនរងគ្រោះដែលស្លាប់យ៉ាងអាណោចអាធ័មក្រោមស្នាដៃរបស់កូនបង្កើតនេះមានឈ្មោះធីវ មុនី ភេទស្រី អាយុ ៦២ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ចកូនតិរច្ឆានរូបនេះបានសារភាពថា÷ មូលហេតុដែលខ្លួនបានបាញ់សម្លាប់ម្តាយបង្កើតបែបនេះដោយសារម្តាយរបស់ខ្លួនជាស្ត្រីអាបមិនអាចរស់នៅជាមួយមនុស្សបានទេ ទើបខ្លួនសម្រេចចិត្តបាញ់សម្លាប់ចោលតែម្តង។
ក្រោយមកជនសង្ស័យម្នាក់ត្រូវបានឃាត់
ខ្លួនរួចកសាងសំុណំុរឿងនិងបញ្ជូនទៅ
សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់៕