ពលករខ្មែរ២០នាក់បានចាញ់បោកមេ ខ្យល់ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷កាលពីថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ ម៉ោងប្រមាណ ០៨និង៣០ នាទីយប់ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទទួលព័ត៌មានពីអាជ្ញាធរថៃ ស្រុកតាប្រាយ៉ា ខេត្តសាកែវ ថា មានពលករខ្មែរប្រមាណ២០នាក់ត្រូវបានចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា។

ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានចុះទៅសហការជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ និងកម្ពុជា ដើម្បីសម្របសម្រួលនិងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស០៧នាក់-ស្រី១៣នាក់ និងកូនក្មេង០៣នាក់) យកទៅដាក់នៅទីតាំងមាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តសាកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ) ដើម្បីងាយស្រួលដល់អាជ្ញាធរថៃ-កម្ពុជាក្នុងការគ្រប់គ្រង និង ផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។

ជាមួយគ្នានេះ ក្រុមការងារបាននាំយកស្បៀងអាហារ មានដូចជា មីកញ្ចប់,ទឹកសុទ្ឋ និងម៉ាស ផ្តល់ជូនពួកគាត់ទាំងអស់សំរាប់ប្រើប្រាស់ និងទទួលទាន និងស្នាក់នៅ បណ្តោះអាសន្នរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print