រដ្ឋបាល​ខណ្ឌមានជ័យ​ អនុវត្តន៍គោលដៅបម្រាមគោចរ នៅមុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និងសេចក្តីសំរេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ វិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៩ ខែសីហា វេលាម៉ោង ៩និង០០ នាទីយប់​ រហូត​ដល់ម៉ោង​ ១២រំលង​អាធ្រាត្រ​ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ (Covid 19) នៅគោលដៅផ្លូវជាតិលេខ ២ សង្កាត់ចាក់ឣង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ដឹកនាំដោយ៖ លោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ, លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ,​ លោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ,​ លោក ហែម ឬទ្ធី មេបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខណ្ឌមានជ័យ ។

ចំណែក​កម្លាំងសរុបមានចំនួន ៦៥ នាក់​ ក្នុងនោះ​៖​ កម្លាំងសាលាខណ្ឌមានជ័យ ១០នាក់,​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៤០ នាក់ស្រី ០៦នាក់ ,កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ១៥នាក់ ។

ក្នុងការអនុវត្តន៍បម្រាមគោចរ របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឃើញមានរថយន្តឆ្លងកាត់ម៉ូតូ ៣០គ្រឿង និងរថយន្ត ចំនួន ១០គ្រឿង មនុស្ស ៤០នាក់​ គ្មានមនុស្សស្រី ក្នុងនោះ៖
– យានយន្តល្មើស
– រថយន្ត ០៣ គ្រឿង
– ម៉ូតូ ២១ គ្រឿង
– បានធ្វើការផាកពិន័យ ម៉ូតូ ០៩គ្រឿង ថវិកា ១,៨០០,០០០រៀល និងរថយន្ត ០២គ្រឿង ថវិកា ២,០០០,០០០រៀល ។
– សរុបថវិកាផាកពិន័យ ៣,៨០០,០០០
– ឃាត់រថយន្តមករក្សាទុក ០០គ្រឿង ។

គួរបញ្ជាក់ថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ដែរ​ បានអនុញ្ញាត្តិឱ្យធ្វើដំណើរចំពោះអ្នក មានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រួពេទ្យ, កងកម្លាំង និងអ្នកមាន បញ្ហាសុខភាព(មានអ្នកជំងឺ) ។

ក្រោយប្រតិបត្តិការចប់​ ជាលទ្ធផលអនុវត្តន៍បម្រាមគោចរ៖
– មិនមានបញ្ហាប្រឈម ។
– ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច
– ស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print